Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​មិន​ស្គាល់មុខ​២​នាក់ បន្លំ​ធ្វើជា​ទិញ​អីវ៉ាន់ លួច​យក​កាបូប​លុយ​និង​គ្រឿង​អ​លង្កា​រ ពី​អាជីវករ​លក់​បន្លែ​និង​គ្រឿងទេស នៅ​ផ្សារ​ហ៊ុយ​ឡេង ស្រុក​ភ្នំស្រុក​

spot_img

​បន្ទាយមានជ័យ ៖ មាន​ជន​មិន​ស្គាលមុខ​ចំនួន​០២​នាក់ ជា​ស្ត្រី បានធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ និង​គ្រឿង​អ​ល័​ង្កា​រ ពី​អាជីវករ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ នៅ​ផ្សារ​ហ៊ុយ​ឡេង ដែលមាន​ទីតាំង​ភូមិ​ស្រះ​ឈូក​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ។​

​លោក​វរសេនីយ៍ត្រី ប៉ិក គឹម​ហ៊ា​ក់ អធិការរង ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ ឈឿង ប៊ុន​ឆុំ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​កណ្តាល​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បា​នប​តឹង​ថា នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ មាន​ជន​មិន​ស្គាល់មុខ បានធ្វើ​សកម្មភាព​បន្លំ​ទិញ​បន្លែ លួច​យក​កាបូប​លុយ​ម្តាយ​របស់ខ្លួន​ឈ្មោះ កាន់ យឺ​ង អាយុ​៦០​ឆ្នាំ នៅ​ភូមិ​កណ្ដាល​ខាងកើត ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ជា​អាជីវករ​លក់​បន្លែ​និង​គ្រឿងទេស នៅ​ផ្សារ​ហ៊ុយ​ឡេង ស្រុក​ភ្នំស្រុក ។​

​លោក​អធិការរង​បាន​បន្តថា ក្រោយពី​ទទួលបាន​បណ្តឹង លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​បាន​ឆែក​កា​ម៉ា​រ៉ា​សុវត្ថិភាព បានឃើញ​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ប្រាក់​ប្រាកដ​មែន តែ​មើលមុខ​សញ្ញា​មិន​ស្គាល់​ទេ និយាយ​សំឡេង មិនមែនជា​អ្នក​ភ្នំស្រុក​ទេ គឺ​មុខសញ្ញា​ក្រៅ​ស្រុក​។​

​លោក​វរសេនីយ៍ត្រី ប៉ិក គឹម​ហ៊ា​ក អធិការរង បាន​ឲ្យ​ដឹងថា ករណី​ចោរលួច​កាបូប​លុយ​នេះ ប្រហែលជា​ម៉ោង​ព្រឹក​ថ្ងៃទី​២២ ម្ចាស់​កាបូប​មិនដឹង​ទេ លុះដល់​ម៉ោង​១១​ព្រឹក​ទើប​ម្ចាស់​ដឹងថា​បាត់​កាបូប​លុយ ខណៈពេល​ម្ចាស់​រក​កាបូប​លុយ​ទៅ​ទិញ​អីវ៉ាន់ នៅ​ផ្សារ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ទើប​ដឹងថា​បាត់​កាបូប​ប្រាក់​។ ក្នុង​កាបូប​នោះ​មាន​៖១-​ប្រាក់រៀល​ចំនួន​៣.៦០០.០០០​រៀល​(​បី​លាន​ប្រាំមួយ​សែន​រៀល​គត់​) , ២-​ប្រាក់​បាត​ចំនួន​៣៨.០០០​បាត​(​បី​ម៉ឺន​ប្រាំបី​ពាន់​បាត​), ៣-​ប្រាក់​ដុល្លារ​ចំនួន​១០០$(​មួយរយ​ដុល្លារ​) , ៤-​កាត​គ្រី​ម៉ូតូ​ចំនួន​២​សន្លឹក​, ៥-​កាត​គ្រី​ឡាន​ចំនួន​១​សន្លឹក​, ៦-​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក ,៧-​លិខិតឆ្លងដែន​ចំនួន​១​ក្បាល​, ៨-​ខ្សែក​ផ្លាក​ទីន​ចំនួន​១​ខ្សែ​ទំងន់​០៥​ជី​, ៩-​ខ្សែដៃ​មាស​ចំនួន​០១​ខ្សែ ទម្ងន់​០៥​ជី ។ បើ​ពិនិត្យ​តា​មកា​ម៉ា​រ៉ា​សុវត្ថិភាព ឃើញ​មាន​ស្ត្រី​ចំនួន​០២​នាក់ អាយុ​ប្រហែល​៤០​ឆ្នាំ ម្នាក់​ពាក់អាវ​ព​ណ៍ស ខោ​ពណ៌​កាហ្វេ ពាក់មួក​ស្លាប​ពណ៌​ប្រផេះ ម្នាក់ទៀត​ពាក់អាវ​ខាងក្រៅ​ពណ៌​ខ្មៅ​(Adidas) ពាក់មួក​ស្លាប​ពណ៌​កាហ្វេ បានមក​ធ្វើ​សកម្មភាព​ទិញ​បន្លែ ដូចជា​ណាំ​ង៉ូ​វ ត្រកួន ត្រសក់ និង​មើម​ខ្ទឹមស ក្នុងពេលនោះ​ម្ចាស់​កាបូប​មិនបាន​ចាប់អារម្មណ៍​ព្រោះ​រវល់​លក់ដូរ ធ្វើ​ឲ្យ​ជនសង្ស័យ​ក៏​ឆ្លៀតឱកាស ធ្វើ​សកម្មភាព​ចូលទៅក្នុង​តូប​លួច​យក​កាបូប​ដាក់​លុយ​ដែល​ទុក​ក្នុង​ធុង​ក្បែរ​កន្លែង​គាត់​អង្គុយ​លក់​យកទៅ​បាត់​គេចខ្លួន​ដោយ​សុវត្ថិភាព ។​

​ករណីនេះ កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×