Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​លឿន​ពេក​ បួង​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ពេលមកដល់​ចំណុចកើតហេតុ​បាន​បួង​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម ចំណែក​តៃកុង​រថយន្ត​រត់គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ០០ និង ២០ នាទី​យប់​ឈានចូល​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ ព្រះសីហនុ 2-B 7707 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បួង​ចង្កូត​មិន​ផុត​ទៅបុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​និង​សម្ភារ​ធ្វើ​ផ្ទះ​ដូចជា​ឥដ្ឋ​មួយចំនួនទៀត​រង​ការខូចខាត​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌមានជ័យ​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ ដោយ​៖ សា មេ​ត​

spot_img
×