Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ែអើយក្រោកឡើង! កូនចង់បៅ! (Video inside)

spot_img

ទោះបីជាឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដែលម្តាយរបស់ខ្លួន ប្រកាច់ប្រកិនមុនពេលស្លាប់ ព្រោះតែគេកាត់យកកុយរមាសក្តី ក៏រមាសកូនមួយក្បាលនេះ ព្រោះតែនៅក្មេងខ្ចីចេះតែឈុលលើសពម្តាយរបស់វា បំណងដាស់ដើម្បីឲ្យវាបានបំបៅដោះ។ ខ្សែវីដេអូគួរឲ្យរន្ធត់ចិត្តខាងក្រោមនេះ ត្រូវបានថតនៅឧទ្យានជាតិនៅប្រទេសអាហ្វ្រិកខាងត្បូង។

នេះគឺជារឿងទើបកើតឡើងថ្មីៗបំផុត។ ហេតុនេះទីកន្លែងកើតហេតុពុំត្រូវបានគេទម្លាយចេញ ព្រោះបារម្ភថា ពួកប្រមាញ់កុយរមាសវានឹងទៅដល់ទីនោះ។

ក្នុងអំឡុង ៤សប្តាហ៍កន្លងមករមាស ១១ក្បាល បានត្រូវឈ្មួញទុច្ចរិកសម្លាប់ដើម្បីយកកុយរបស់វា។ ក្នុងនោះមានរមាសខ្មៅ១ក្បាល និងរមាសស១០ក្បាល។

Nico Jacobs អ្នកដែលបានផ្តិតយកទិដ្ឋភាពនេះ បានបង្ហាញអារម្មណ៍តាមប្រយោគខាងក្រោមថា ៖ ពិតជាខ្លោចផ្សាណាស់ខណៈពេលដែលបានងាប់រឹងស្តូក តែរមាសកូននៅតែឈ្មុលលើ​ប្រាណម្តាយវា បំណងចង់បៅដោះទាំងពុំដឹងថា ម្តាយរបស់វាបានចាកចេញពីវារៀងរហូត។

គេគ្រាន់តែបានប្រាប់ថា កូនរមាសមួយក្បាលនេះទើបតែមានអាយុ ១ខែ មិនទាន់ដុះកុយនៅឡើយទេ។

តាមរបាយការណ៍ក្នុង១ថ្ងៃៗ មានរមាសពី៣-៥ក្បាល ត្រូវបានជនទុច្ចរិកសម្លាប់ និងកាត់យកកុយពាសពេញប្រទេសអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្ននៅសល់រមាសស ប្រមាណ ១៨៦០០ក្បាល និងរមាសខ្មៅប្រមាណ ៥០០០ពាន់ក្បាលកំពុងរស់នៅតំបន់នេះ។

កូនរមាសទ្រហោយំនៅក្បែរសាកសពម្តាយ

spot_img
×