Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧ​ទ្យា​នុ​រក្ស​ជួយសង្គ្រោះ​សត្វ​ខ្លាឃ្មុំ​ឈ្មោល​១ ក្បាល​ជាប់អន្ទាក់​ព្រានព្រៃ​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ

spot_img

​ពោធិ៍សាត់​៖ បើ​យោងតាម​ប្រភពពី អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ បានបញ្ជាក់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ ២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ស្នាក់ការ​ល្បាត​ឆាយ​អា​រ៉ែ​ងរ​បស់​យើង​បាន ប្រទះ ឃើញ​ខ្លាឃ្មុំ​ឈ្មោល​មួយ​ក្បាល​បានជា​ប់ អន្ទាក់​របស់​ព្រានព្រៃ​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​។​

ក្រុម​ល្បាត​បាន​ទូរស័ព្ទ​មកកាន់​ការិយាល័យ នៃ​អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​ភ្លាមៗ ដើម្បី​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) ពី​ភ្នំពេញ​ដើម្បី​ទៅ​ជួយសង្គ្រោះ​សត្វ​ខ្លាឃ្មុំ​។​ក្រុម​ជួយសង្គ្រោះ​ដឹកនាំ​ដោយ​ប្រធាន​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​របស់​យើង​គឺ​លោក Nick Marx បាន​ចុះទៅ​កន្លែង​នោះ​ជាមួយ​លោក ចិន្តា ដែលជា​ពេទ្យសត្វ​។ ពួកគាត់​បាន​ទៅដល់​កន្លែង​នោះ​នៅ​ម៉ោង​ប្រហែល​៥ ព្រឹក​មិញ​នេះ រួមជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ស្នាក់ការ​ល្បាត​ស្ទឹង​ព្រាត់​។​

​សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវបាន​ក្រុម​សង្គ្រោះ​បាញ់ថ្នាំ​សណ្តំ ដោះ​ចេញពី​អន្ទាក់ និង​ព្យាបាល​នៅ នឹង​កន្លែង​ហើយ​ត្រូវបាន​ដោះលែង​ទៅក្នុង​ព្រៃ​វិញ​ដោយសារ​របួស​របស់​វា​មិនមាន​ភាព​ធ្ងន់ធ្ងរ​។ សូម​ថ្លែងអំណរគុណ​ដល់​លោក Nick លោក ចិន្តា ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង និង​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×