Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលោភ​សេពសន្ថវ​: ជង់​រង់ចាំ​កុក​ជានិច្ច រត់គេច​ដប់ឆ្នាំ មក​ចូល​ជង់​វិញ​ដដែល​

spot_img

កំពង់ស្ពឺ​៖ ផ្នែក​ជំនាញ​យុត្តិធម៌​ក្រុង​ច្បារមន សហការ​ជាមួយ​កម្លាំង ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​សង្កាត់​កណ្ដោលដុំ បានធ្វើ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន សាលាដំបូង​ខេត្តកំពង់ស្ពឺ ពីបទ​រំលោភ​សេពសន្ថវ​:​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ឆ្នាំ​២០១០​។​

​នៅ​ថ្ងៃទី ២០ មករា ២០២១ វេលា​ម៉ោង ១១​និង ៥០​នាទី នៅ​ចំណុច​មុន​ផ្ទះ​របស់​ឈ្មោះ យិន ហឿន ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ផ្នែក​ជំនាញ​យុត្តិធម៌​ក្រុង​ច្បារមន សហការ​ជាមួយ​កម្លាំង ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​សង្កាត់​កណ្ដោលដុំ បានធ្វើ​ចាប់ខ្លួន​ឈ្មោះ យិន ហឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន ភូមិ​ថ្មី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​:៨៥៤ សាលាដំបូង​ខេត្តកំពង់ស្ពឺ របស់​ចៅក្រម​ស៊ើបសួរ អុ​ី សា​វិញ ត្រូវ​ចោទ​ពីបទ​: រំលោភ​សេពសន្ថវ​:​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២៤១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ សង្កាត់ កើតហេតុ​ខាងលើ កាលពី​អំឡុង​ឆ្នាំ​២០១០ ។​

ករណី​ខាងលើ​ផ្នែក​ជំនាញ​យុត្តិធម៌​ក្រុង​បាន​បញ្ជូន ឈ្មោះ យិន ហឿន ទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×