Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ធ្លាក់ចុះ​។ ការងារ​សព្វសារពើ​ប្រព្រឹត្ត​ទៅ​ធម្មតា តែ​ចាំបាច់​ត្រូវ​ម្ចាស់​ការខិតខំ​ប្រឹងប្រែង​ឲ្យបាន​ខ្លាំង​ជាង​មុន ទើប​អាច​ទទួល​លទ្ធផល​គាប់ប្រសើរ​។ ពុំគួរ​វិនិយោគទុន​ច្រើន ព្រោះ​ងាយ​ជួប​ផល​អាក្រក់​។ មនោសញ្ចេតនា អ្នក​គប្បី​ម្ចាស់​ការជំរុញ ទើប​អាច​ប្រសើរ​ឡើង​បាន​។ ទិស​នាំ​លាភ​ឦសាន្ត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ធ្លាក់ចុះ​។ ការងារ របស់​អ្នក​ឈានចូល​ដំណាក់កាល​អស្ថិរភាព ថ្វី​ត្បិត​មានឱកាស​ក្តី​តែ​វា​ក៏​ចាប់​កើត​មាន​ហានិភ័យ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​។ ចំណូល​ចំណាយ​ធម្មតា តែ​ត្រូវ​ឆ្លៀត​ពេល​សិក្សា​បន្ថែម​ពី​ច្បាប់​ហិរញ្ញវត្ថុ ព្រោះ​វា​អាច​ជួយ​ដល់​ការងារ​រកស៊ីរ​ប់​អ្នក​។ មនោសញ្ចេតនា គប្បី​រក្សា​ស្ថិរភាព​គោលជំហរ​របស់​អ្នក និង​ត្រូវ​ចៀសវាង​ពី​ការឈ្លោះប្រកែក​ដែល​អាច​កើតមាន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី ពណ៌​នាំ​សំណាង​ស្លាបកំភេម អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ លូតលាស់​យ៉ាង​រលូន អ្នក​មាន​ព័ត៌មាន​រីករាយ​ច្រើន ហើយ​ឱកាសល្អ​ក៏​បាន​មក​រក​អ្នក​។ ក្នុង​រឿង​ចំណូល​វិញ​អ្នក​គប្បី​ឆក់យក​ឱកាស​ដែល​បាន​មកដល់ ដើម្បី​ទាញយក​ចំណូល​។ ថ្ងៃនេះ​អ្នក​គប្បី​យកចិត្តទុកដាក់​ដល់​សុខភាព និង​មនោសញ្ចេតនា​ក្នុង​ក្រុម​គ្រួសារ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច ពណ៌​នាំ​សំណាង​ក្រហម អ្នក​យក​អាសា​ឆ្នាំមមី​។​

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ថ្ងៃនេះ​អ្នក​នឹងមាន​មិត្តភក្តិ​ថ្មី​ដែល​គេ​នាំ​ឲ្យ​នូវ​ឱកាសល្អ​ច្រើន​សម្រាប់​ការងារ​។ វា​ក៏​ជា​ឱកាស​សម្រាប់​អ្នកធ្វើការ​ដាក់ទុន​វិនិយោគ​។ អ្នក​ពុំទាន់​មាន​គូ​ថ្ងៃនេះ ជា​ឱកាស​អ្នក​នឹង​បាន​ជួប​។ ទិស​នាំ​សំណាង​និរតី តំណម​ទិស​ខាងជើង ពណ៌​នាំ​សំណាង​ទឹកដោះគោ អ្នក​យក​អាសា​ឆ្នាំមមែ​។​

​ឆ្នាំ​រោង ៖ រាសី​មធ្យម​។ ការងារ អ្នក​គប្បី​ម្ចាស់​នោះ​នឹង​មាន​ឱកាស​ច្រើន​ដើម្បី​រក​ឃើញ​ដៃគូ​ល្អ​ក្នុង​ការសហការ​រកស៊ី​។ ថ្ងៃនេះ​អ្នក៏​មានឱ​កាសស្វែងរក​ប្រភព​ចំណូល​បន្ថែមបាន​ដូច​បំណង​។ មនោសញ្ចេតនា មាន​ភាពកក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍ ពណ៌​នាំ​សំណាង​ស អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ធ្លាក់ចុះ​។ ថ្ងៃនេះ​អ្នក​ពិតជា​រវល់​ខ្លាំង​ណាស់​ហេតុនេះ​គប្បី​ចែក​ពេលវេលា​ឲ្យបាន​សមស្រប​ធ្វើការ​ផង និង​សម្រាក​ផង​។ ប្រយ័ត្នប្រយែង​ទាក់ទង​នឹង​លុយកាក់​។ មនោ​សញ្ចេ​ត ប្រយ័ត្ន​ពាក្យសម្តី​ព្រោះ​ងាយ​បង្ក​ជំលោះ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច ពណ៌​នាំ​សំណាង​ស អ្នក​យក​អាសា​ឆ្នាំមមី​។​

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម​។ ការងារ នឹង​ជួយ​ឲ្យ​អ្នក​មាន​ចំណូល​ស្ថិរភាព​។ អ្នក​អាច​វិនិយោគ​ដាក់ទុន​រកស៊ី​តិចតួច​ទើបបាន​ផល​ល្អ​។ មនោសញ្ចេតនា ត្រូវ​ចេះ​សម្របសម្រួល​ចៀសវាង​ការឈ្លោះប្រកែក​ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​ក្នុង​គ្រួសារ​។ ទិស​នាំ​លាភ​ទ​ទិសខាងកើត តំណម​ទិស​ត្បូង ពណ៌​នាំ​សំណាង​ផ្ទៃមេឃ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ភាព​ឆ្លាត​វៃ និង​រហ័សរហួន អ្នក​នឹង​មាន​ឱកាស​ល្អ​ជាច្រើន ក្នុង​ការងារ ប្រសិនបើ​មាន​គេ​បបួល​រកស៊ី​កុំ​រារែក​ចិត្ត​មើល​រំលង​ឲ្យសោះ ព្រោះ​ជា​ឱកាសល្អ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ ពណ៌​នាំ​សំណាង​បៃតង ផ្ទៃមេឃ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​វក ៖ រាសី​ធ្លាក់ចុះ​។ ការងារ ទោះបី​អ្នក​រវល់​គ្មាន​ពេល​សម្រាក​ក្តី​ក៏​លទ្ធ​ការងារ​ពុំ​ទទួល​បាន​ដូច​ប្រាថ្នា​ដែរ​។ រាសី​កំពុង​ធ្លាក់​ចុះ​ហេតុ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​។ ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា​ងាយ​មានការ​ប្រេះស្រាំ គួរលៃ​ពេលវេលា​នៅ​ជាមួយគ្នា​។ ទិស​នាំ​លាភ​ទ​ទិស​ខាងត្បូង តំណម​ទិស​ជើង ពណ៌​នាំ​សំណាង​ទឹកដោះគោ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ធ្លាក់ចុះ​។ អ្នក​ចាំបាច់​ត្រូវ​ត្រៀម​ផ្លូវចិត្ត និង​រក្សា​អារម្មណ៍​សុទិដ្ឋិនិយម​ដើម្បី​តតាំង​នឹង​ការលំបាក ដោយហេតុ​ថា រាសី​កំពុង​ស្រុតចុះ​។ អ្នក​គប្បី​ប្រយ័ត្នប្រយែង​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​រឿង​លុយកាក់​។ មនោសញ្ចេតនា ត្រូវ​គិតគូរ​ឲ្យ​ម៉ត់ចត់ ព្រោះ​មាន​មនុស្ស​មិន​ល្អ​ប៉ុនប៉ង​ធ្វើ​បាប​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច ពណ៌​នាំ​សំណាង​ទឹកដោះគោ​។ អ្នក​យក​អាសា​ឆ្នាំរោង​។​

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ឱកាស​ល្អ​យ៉ាង​ច្រើន​នឹង​រត់​មក​រក​អ្នក ថ្ងៃនេះ​ចំណូល​ដែល​អ្នក​ប៉ងប្រាថ្នា និង​ទទួលបាន​ដូច​ចិត្ត​។ ចំពោះ​អ្នក​នៅ​លីវ​ជា​ឱកាស​ល្អ​ដែល​អ្នក​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត និង​គប្បី​ថែទាំ​ឲ្យបាន​ល្អ​។ ទិស​នាំ​លាភ​ទ​ត្បូង តំណម​ទិស​លិច ពណ៌​នាំ​សំណាង​ក្រហម អ្នក​យក​អាសា​ឆ្នាំមមី​។​

​ឆ្នាំ​កុរ ៖ រាសី​ល្អ​មធ្យម​។ ត្រូវ​សម្រួល​អារម្មណ៍ឲ្យ​បាន​នឹងន​រ ហើយ​កុំ​ខ្លាច​ពុះ​ជ្រែក​នៅពេល​ប្រឈម​នឹង​ការលំបាក រីឯ​ប្រាក់ចំណូល​វិញ​ថ្វី​ត្បិត​មាន​ការប្រែប្រួល​តែ​ក៏​អាច​រកបាន​ចំណូល​ខ្លះ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងលិច ពណ៌​នាំ​សំណាង​ក្រហម អ្នក​យក​អាសា​ឆ្នាំខាល​៕​

spot_img
×