Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវ​កង់​ថ្មី​នៅ​រមណីយដ្ឋាន​អង្គរ ទាក់ទាញ​ទេសចរណ៍​កីឡា អ្នកជិះ​កង់​កម្សាន្ត អ្នកជិះ​កង់​ហាត់ប្រាណ​ដើម្បី​សុខភាព​

spot_img

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ក្រុមការងារ​ជិះ​កង់​សាកល្បង​លើផ្លូវ​កង់​ថ្មី ដែលជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ឆ្នាំ​២០២១​នៅក្នុង រមណីយដ្ឋាន​អង្គរ​។

​ឯកឧត្តម បណ្ឌិត ហង់ ពៅ មានប្រសាសន៍ថា ថ្ងៃនេះ​យើង​នាំគ្នា​មក​ជិះ​កង់​សាកល្បង​លើផ្លូវ​កង់​ថ្មី​ដែល​យើង​បាន​ស្ថាបនា​ឡើង​នា​ឆ្នាំ​២០២០​កន្លងទៅនេះ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ សាកល្បង និង​ត្រៀម​ទទួល​ស្វាគមន៍​ដល់​សហប្រធាន​គណៈកម្មាធិកា​ICC ដែល​នឹង​មក​ពិនិត្យ និង​ដក​បទពិសោធន៍​កម្រិត​សប្បាយ​ពេញចិត្ត​ចំពោះ​គម្រោង​នេះ​យ៉ាងណា ហើយ​ថា​តើ​នៅមាន​ចំណុច​ណាខ្លះ​ទៀត​ដែល​ត្រូវ​កែសម្រួល​ដើម្បីឱ្យ​ស្របតាម​គោលការណ៍​រមណីយដ្ឋាន​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ការស្ថាបនា​ផ្លូវ​កង់​នេះ​ឡើង​ក្រោម​ទស្សនៈ​គិតគូរ​វែង ឆ្ងាយ​របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ និង​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​អង្គរ និង​ទាក់ទាញ​ទេសចរណ៍​កីឡា អ្នកជិះ​កង់​កម្សាន្ត អ្នកជិះ​កង់​ហាត់ប្រាណ​ដើម្បី​សុខភាព ជាដើម​។

​ឯកឧត្តម បណ្ឌិត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកជិះ​កង់​កម្សាន្ត អ្នកជិះ​កង់​ហាត់ប្រាណ ទាំងអស់​ជួយ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​កុំ​បោះបង់​សម្រាម សំបក​ដប ម៉ាស​ប្រើ​រួច​នៅតាម​បណ្តោយ​ផ្លូវ​កង់​ថ្មី​នេះ និង​សូមជួយ​ចូលរួម​សម្អាត​ទាំងអស់គ្នា​ដើម្បី​បង្ហាញ​ពី​មោទនភាព​ជាតិ​យើង​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×