Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន ៣​គ្រឿង​បុក​ជាប់​គ្នា នៅ​ខាងលិច​ស្ពាន​មេគង្គ​ខេត្តស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ បានកើត​ឡើង​បុក​ជាប់​គ្នា​ខាងលិច​ស្ពាន​មេគង្គ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង ៥ ល្ងាច​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​រថយន្ត​ប្រភេទ​យី​ឌុប ១ គ្រឿង ដឹក​ដំឡូង​មី​បាន​ខូច​អែប​ម្ខាង​ផ្លូវ ក្នុងទិសដៅ​ពី​លិចទៅ​កើត​នៅលើ​ផ្លូវជាតិ​លេខ ៩ ខាងលិច​ស្ពាន​មេគង្គ​។ រីឯ​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត បាន​បើកបរ​ចុះ​ពីលើ​ស្ពាន​មេគង្គ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេល​រថយន្ត​ចុះ​ពី​ស្ពាន​មេគង្គ មកដល់​កន្លែង​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី កំពុង​ខូច​គាប់​ជួន​មាន​រថយន្ត​ដឹក​ត្រាក់ទ័រ​កាយ​ដី ក្នុងទិសដៅ​ពី​លិច​មក​កើត​ក៏បាន​បុក​ព្រម​គ្នា​គាប​ជាប់​ទាំង ៣​គ្រឿង​តែម្ដង​។​
ខណៈ​ពេលនេះ​អ្នកធ្វើដំណើរ​តាម​រថយន្ត​តូចធំ​​មិនអាច​ឆ្លងកាត់​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ខេត្តព្រះវិហារ និង​ពី​ខេត្តព្រះវិហារ មកកាន់​ក្រុង​ស្ទឹងត្រែង​បានទេ ពីព្រោះ​រថយន្ត​ទាំង ៣ គ្រឿង​នេះ​បាន​គាប​ជាប់​នៅលើ​ផ្លូវ​មិនទាន់​អូស​ចេញ​នៅឡើយ​។ ហេតុការណ៍​នេះ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​អាយុជីវិត​នរណាម្នាក់​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×