Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​ទំនួល​ខុសត្រូវ មោ​បាំង​កើតចេញ​អារម្មណ៍​ក្រេវក្រោធ​ហឹ​ង្សា ព្រោះតែ​ខឹង​ប្រពន្ធ​រត់ចោល​បុរស​ម្នាក់ សម្រេច​ចិ​ត្ដ​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

spot_img

កំពង់ស្ពឺ​៖ មាន​ករណី​ហឹ​ង្សា​គ្រួសារ ដុត​ផ្ទះ​ខ្លួនឯង បង្កឡើង​ដោយ​ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​ឆេះ​ផ្ទះ​ទាំងស្រុង កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២១ វេលា​ម៉ោង​៩ និង ០០​នាទី ។

​ផ្ទះ​មាន​ទំហំ​ទទឹង ៥ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ សរសរ​ថ្ម កំពស់​២ ម៉ែត្រ​កន្លះ ជញ្ជាំង​ក្តា រនាប​ក្តា​ដំ​បួល​ប្រក់​ក្បឿង សម្ភារៈ​ដែល​ឆេះ​រួមមាន​ពូក ភួយ មុង កន្ទេល សំលៀកបំពាក់ មួយចំនួន និង​បែក​ពាងទឹក​ចំនួន​បី​។​

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន មូលហេតុ​កើតជា​ហឹ​ង្សា ក៏​ព្រោះតែ​ខឹង​ប្រពន្ធ​រត់ចោល ហើយ​បុរស​ជា​ប្ដី​ក្លាយជា​មនុស្ស​ខូច​ចិ​ត្ដ​និង​យក​ស្រា​ជា​មិ​ត្ដ​ដោះ​ទុក្ខលំបាក​ក្នុង​ហរ​ទ័យ ព្រោះតែ​ស្រី​រត់ចោល​បង ការពិត​កន្លងមក បុរស​ខាងលើ​គឺជា​មនុស្ស​ផឹកស្រា​ជាប្រចាំ (​ញៀន​ស្រា​)​និង​តែងតែ​រករឿង​ប្រពន្ធ​ព្រោះតែ ភ្លើងពណ៌​ផ្កាឈូក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×