Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋការត្រាំ ផ្តើមដំណើរការសាងសង់ជញ្ជាំងព្រំដែនយ៉ាងស្ងៀមស្ងាត់

spot_img

ដោយពុំប្រកាស និងគ្មានការសម្ពោធអធិកធមអ្វី ប៉ុន្តែអាមេរិកបានរើរុះរបងដែកចាស់តាមបណ្តោយព្រំដែន មិចស៊ីកូ នៅរដ្ឋ California ហើយដាក់ជំនួសវិញជញ្ជាំងបេតុងយ៉ាងរឹងមាំ។

របាំងដែកត្រូវបានរើចេញពីថ្ងៃ ២២ កុម្ភៈ។

ក្រោមការការពារពីសំណាក់កងទ័ពព្រំដែនអាមេរិក ហ្វូងកម្មករដែលបានចែកជាក្រុមៗចាប់ផ្តើមរើរុះរបងដែកកំពស់ជាង ៣ម៉ែត្រ ដែលកំពុងត្រូវច្រេះចាប់។ កាសែតអាមេរិកស្ទើតែពុំដឹង ឬពុំត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នោះ។ អ្វីៗត្រូវបានគេមើលឃើញពីដីជាប់ព្រំដែនរបស់មិចស៊ីកូ នៅថ្ងៃ ២២ កុម្ភៈ កន្លងមក។

របងដែកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩០ និងត្រូវបានគេដាក់ជំនួសដោយជញ្ជាំងបេតុងដ៏រឹងមាំ។ រដ្ឋការត្រាំ ពិតជាបានចាប់ផ្តើមអនុវត្តការសន្យារបស់ខ្លួនពីរឿងជញ្ជាំង​ព្រំដែន។ ប្រភពព័ត៌មានពី Prensa Latina ជញ្ជាំងបេតុងថ្មីមានបណ្តោយប្រមាណ ៣គីឡូម៉ែត្រ នឹងត្រូវបានជំនួសឲ្យរបងដែកដែលខណ្ឌចែកទីក្រុង Calexico (California) និង Mexicali ជាមួយMexico។ ជញ្ជាំងបេតុង ៣គីឡូម៉ែត្រនេះ ត្រូវបានក្រុមហ៊ុន SWF Constructors ទទួលម៉ៅការក្នុងតម្លៃ ១៨លានដុល្លារ។

គ្រោងការណ៍នេះត្រូវបានចែកជាពីរដំណាក់កាល ដោយហេតុថា វាត្រូវធ្វើឆ្លងកាត់ទន្លេមួយ តាមគំរោងគេត្រូវប្រើពេលវេលា ១០ខែ ដើម្បីធ្វើឲ្យរួចរាល់។

បណ្តាបទកំណត់ទាំងឡាយអំពីការការពារបរិស្ថានអាចត្រូវបានរំលងចោល ឬពុំត្រូវបានគេរវីរវល់ ប្រសិនបើត្រូវបានក្រសួងសន្តិសុខលើផ្ទៃប្រទេសអាមេរិកប្រកាសនិងបញ្ជាក់ថា ការងារបម្រើឲ្យ “ប្រយោជន៍ជាតិ និងសន្តិសុខរបស់អាមេរិក”។

គ្រឿងចក្រធំៗត្រូវបានបញ្ជូនទៅកាន់ទីនោះ

កម្មករកំពុងកាត់របងដែកចាស់ចេញ

កងទ័ពព្រំដែនអាមេរិកពង្រាយការពារ ខណៈពេលដែលកម្មករដំណើរការសាងសង់។ ជញ្ជាំងមួយផ្នែកត្រូវបានរុះរើរួច ត្រូវបានដាក់ជំនួស។

នេះជាគំរូជញ្ជាំងព្រំដែនថ្មី

កែវភ្នែករបស់មនុស្សមមើមមាយ (Dreamer)

លែងមានទៀតហើយពិធីរៀបអាពាហ៍ពិពាហ៍ដូចករណីបែបនេះ៕ សូយន

spot_img
×