Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​៖ តើ​ត្រូវ​វិនិយោគ​លើ​អចលនវត្ថុដោយ​របៀប​ណា​ក្នុងសម័យ​កូ​វីដ​១៩​នេះ​?

spot_img

​ភ្នំពេញ​៖ សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា និង​ក្លឹប​អ្នកកាសែត​កម្ពុជា បានរៀបចំ​កិច្ចពិភាក្សា ក្រោម​ប្រធានបទ​ស្ដីពី តើ​ត្រូវ​វិនិយោគ​លើ​អចលនវត្ថុ ដោយ​របៀប​ណា​ក្នុងសម័យ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​កិច្ចពិភាក្សា​នេះ​មាន​គោលបំណង ឱ្យ​អ្នកសារព័ត៌មាន បាន​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រួមទាំង​សញ្ញា​វិជ្ជមាន និង​អវិជ្ជមាន នៃ​វិស័យនេះ​នៅ​កម្ពុជា នា​សម័យ​កូ​វីដ​-១៩​។​ ​ក្នុង​កិច្ចពិភាក្សា​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា បាន​លើកឡើងថា ចរន្ដ​នៃ​ការទិញ​លក់ វិស័យ​ដីធ្លី​ក្នុង​ឆ្នាំ​២០២០ ការទិញ​លក់​មានការ​ធ្លាក់ចុះ​បន្ដិច ធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ មិនមាន​វិនិយោគ​គិ​នប​រទេស មក​វិនិយោគ ហើយ​ការវិនិយោគ​ក្នុងស្រុក​ក៏​មិនសូវមាន​សន្ទុះ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​ចរន្ដ​ទិញ​លក់ ក៏ពិតមែន ប៉ុន្ដែ​តម្លៃ​នៃ​អចលនទ្រព្យ មិនបាន​ថមថយ​តម្លៃ​នោះឡើយ​។​

លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា «​ចរន្ដ​នៃ​ការទិញ​លក់​វិស័យ​ដីធ្លី​ក្នុង​ឆ្នាំ​២០២០ មានការ​ធ្លាក់ចុះ​ខ្លះ ប៉ុន្ដែ​សម្រាប់​តម្លៃ​នៃ​ការលក់​មិនបាន​ថមថយ​ឡើយ​។ មិនបាន​ថមថយ​ដោយសារតែ ចរន្ដ​ទិញ​លក់​ក្នុងស្រុក​មិនបាន​ធ្លាក់ចុះ ធ្លាក់ចុះ​តែ​ការទិញ​លក់​ពី សំណាក់​វិនិយោគិន​បរទេស ដែល​មិនអាច​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩»​។​
ជាមួយគ្នានេះ លោក គា​ម សៀក​ឡុង ទីប្រឹក្សា​ផ្នែក​អាជីវកម្ម​អ​វល​វត្ថុ​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ បានលើកឡើង​ផងដែរ​ថា ដោយឡែក​ចរន្ដ​នៃ​ការទិញ​លក់​ខុន​ដូ​វិញ គឺមាន​២​ច្រក​សំខាន់ៗ​គឺ ភ្ញៀវ​ក្នុងស្រុក​, និង​ភ្ញៀវ​បរទេស ជាក់ស្ដែង​បន្ទាប់ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ យើង​ឃើញថា ការទិញ​លក់ និង​ជួល​ខុន​ដូ មានការ​ធ្លាក់ចុះ​។ ប៉ុន្តែ​ទោះបី​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​នេះ​ក្តី គម្រោង​សាងសង់​ធំៗ បាន​ដំណើរការ​ជាធម្មតា​ដូចជា បុរី ខុន​ដូ ឬ ក្រុង​រណប​ជាដើម នៅតែ​សម្រុក​សាងសង់​ជាធម្មតា​។​

​គួរ​បញ្ជាក់ថា អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅតែ​មា​គំណិត​សុទិដ្ឋិនិយម​ថា បើទោះបីជា​សកម្មភាព​ជូ​ញ​ដូរ​ស្ងាត់​មែន ប៉ុន្តែ​តម្លៃ​ផ្ទះ​និង​ដី​មិន​ធ្លាក់​ថ្លៃ​ទេ​។ អ្នករក​ទទួលទាន​ក្នុង​វិស័យនេះ សង្ឃឹមថា​នៅពេល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ បាន​ប្រើប្រាស់​ទូលំ​ទួ​លាយ​នោះ សកម្មភាព​ជូ​ញ​ដូរ​អចលនទ្រព្យ​នឹង​សកម្ម​ឡើងវិញ ហើយក៏​ជា​ឱកាស​សម្រាប់​អ្នកទិញ​អចលនវត្ថុ​ទុក​ចំណេញ​ផងដែរ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×