Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​មន្ត្រីនគរបាល​ប្តឹង​លោកស្នងការ​ខេត្តបន្ទាយមានជ័យ តែ​ឧបនាយករដ្ឋមន្ត្រី​មហាផ្ទៃ​ការពារ​

spot_img

​បន្ទាយមានជ័យ : នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចេញមុខ​ប្តឹង​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ម្សិលមិញ បាន​ចេញមុខ​ប្រកាស​ជា​សាធារណ​:​ការពារ​លោកស្នងការ ដែល​ទំនងជា​ខ្លឹមសារ​ក្នុង​បណ្តឹង ផ្ទុយ​ពី​ការពិត​និង​ដោយសារ​មាន​ចលនា​បំផុសបំផុល​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​នគរបាល​ថ្នាំងថ្នាក់ បែកបាក់​សាមគ្គី ហើយ​មាន​ចេតនា​មិន​ឲ្យ​កូន​មិន​ស្តាប់​បញ្ជារ​មេ​ផង​។​


សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ជា​សាធារណ​:​កាលពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៧​នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​គណៈ​អភិបាលខេត្ត​បាត់ដំបង​ថា : ” ខ្ញុំ​ដឹង​(​សម្តេច​ជ្រាប​ហើយ​)​នូវ​ការចុះផ្សាយ​រឿង​ស្នងការ​ខេត្តបន្ទាយមានជ័យ ដែល​ព័ត៌មាន និង​ហ្វេ​ស​ប៊ុ​ក​ចុះផ្សាយ​ជា​បន្តបន្ទាប់​នោះ ។ តែ​អ្វីៗ​មិន​ដូច​ហ្នុ​ង​ទេ “​។

​សម្តេច​ថ្លែង​ដូច្នេះ ខណ​:​នៅឯ​ខេត្តបន្ទាយមានជ័យ​វិញ ក៏មាន​មន្ត្រីជាន់ខ្ពស់​អធិការកិច្ច​២​ក្រុម​គឺ​របស់​ក្រសួងមហាផ្ទៃ​១​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​១​បានបញ្ចប់​បេស​សកម្ម​អធិការកិច្ច​ស្រាវជ្រាវ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៨-១៩​ខែតុលា​ឆ្នាំ​២០១៧ កន្លងមក​។​មន្ត្រី​អធិការកិច្ច​បាន​ចុះ​ស្រាវជ្រាវ​បណ្តឹង​របស់លោក​វរសេនីយ៍ ម៉ក់ ឧ​ត្ត​ម នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​សូម​រំលឹកថា លោក​វរសេនីយ៍ ម៉ក់ ឧ​ត្ត​ម នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ បាន​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ពី​ភាពមិនប្រក្រតី​ទៅកាន់​ក្រសួងមហាផ្ទៃ​និង​ក៏​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​។​

​បណ្តឹង​នោះ​មានកម្ម​វត្ថុ ចោទប្រកាន់​លើ​ប្រសិទ្ធភាព​ពី​ឥរិយាបថ នៃ​ការដឹកនាំ​របស់លោក​ស្នងកា​រ អាត់ ខែម ដែលថា​មិន​ត្រឹមត្រូវ មិនអាច​ទទួលយក អយុត្តិធម៌​ប្រក្រតី គាបសង្កត់ ប្រើ​អំណាច​ជ្រុល ជាដើម​។​

​លោក​វរសេនីយ៍ ជា ពិសិដ្ឋ នាយការិយាល័យ​បណ្តុះបណ្តាល និង​ជា​នាយការិយាល័យ​ស្តីទី​ផែន​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយ​គេហទំព័រ​ស៊ី​អ៊ី​អិន​ដឹង​ថ្ងៃទី​២០​តុលា​ថា​:​អធិការកិច្ច​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះបាន​កោះហៅ​លោ​កក​លោកស្រី​នាយការិយាល័យ​ជំនាញ​ទាំ​២៨​ការិយាល័យ ចំណុះ លោក​លោកស្រី​ស្នងការរង​ទាំង​៩​ផែន (​និង​អធិការ​ទាំង​៩​ស្រុក​ក្រុង​)​មក​សាល​សាលាខេត្ត​កាលពី​ថ្ងៃទី​១៨-១៩​តុលា ដើម្បី​សួរ​បំភ្លឺ ដើម្បី​ដាក់​ឬ​ដក​បន្ទុក​លើ​បណ្តឹង​លើ​លោកស្នងការ​ថា​តើ​ពួកគេ​ពិតជា​ថ្នាំងថ្នាក់​នឹង​ច​រឹត ឥរិយាបថ​ដឹកនាំ​របស់លោក​ស្នងការ​មែនឬ​មិនមែន ?

​លោក​និយាយ​បន្តថា :​ករណីនេះ សម្រាប់​លោក​និង​នាយការិយាល័យ ឬ​ដល់​ស្នងការរង អធិការ​ផង​ភាគច្រើន​អាច​ថា​មិនមាន​អ្នកណា​ថ្នាំងថ្នាក់​នឹង​លោកស្នងការ​ដូចដែល​ប​ណ្តឹ​ង​របស់​នាយការិយាល័យ​បុគ្គលិក​ប្តឹង​នោះទេ​និង​ក៏​អាច​បន្ថែមថា មិន​ដូច​ញត្តិ​ដែល​លោក​វរសេនីយ៍ សូរ ចាន់​រី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ កៀរគ​គ្នា​ធ្វើ​ប្រឆាំងនឹង​លោកស្នងការ​ដំណាលគ្នា​នោះដែរ ។​អាច​ថា​ចម្លើយ​បំភ្លឺ​របស់​នាយ​មន្ត្រីនគរបាល​ទៅ​មន្ត្រី​អធិការកិច្ច​ផ្ទុយ​ពី​ខ្លឹមសារ​ញត្តិ​នោះ​។​

​សូមបញ្ជាក់ថា​ខ្លឹមសារ​បណ្តឹង​ឬ​ញត្តិ​ដែល​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​បាន​កាត់​ក្បាល កាត់​កន្ទុយ​មួយ​ដែល​ស៊ី​អ៊ី​អិន​ទទួលបាន​ដែរនោះ​មាន​សេចក្តី​ថា : កម្មវត្ថុ :​របាយការណ៍​ស្តីពី​កម្លាំង​តាម​វរ​:​សេនា​តូច​ការពារ​ព្រំដែន​គោក និង​អធិការដ្ឋាន​ស្រុក​ក្រុង​នាំគ្នា​តវ៉ា មិនអាច​ទទួលយកបាន​ចំពោះ​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។

​សំបុត្រ​កំបុត​១​កំណាត់​នោះ​នោះបាន​សរសេរថា នៅ​ថ្ងៃទី​១៧​សីហា ២០១៧ កន្លងមក ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ផ្ទុះ​ការតវ៉ា​លើ​ប្រសិទ្ធិភាព​ដឹកនាំ​របស់លោក​ស្នងការ មាន​ដូចតទៅ : ទី​១- មិន​គាំទ្រ​ការប្រើប្រាស់​កម្លាំង​គ្មាន​ពេល​សម្រាក ខុស​ជំនាញ និង​មិន​ចំ​ទិសដៅ គ្មាន​ផែនការ​។​ទី​២ – គ្មាន​អង្ករ​ឬ​ប្រាក់ឧបត្ថម្ភ ពេល​កម្លាំង​ចុះ​យាម​តាម​គោលដៅ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​។​ទី​៣- កាត់​របប​សម្លៀកបំពាក់ គម្រាម​មិន​អោយកម្លាំង​តវ៉ា​។​ទី​៤- គាបសង្កត់​កងកម្លាំង រៃអង្គាស​ថវិកា​ចូលបក្ស គ្មាន​គោល​ការ​ណ័ គ្មាន​បញ្ជីស្នាម​ច្បាស់លាស់ ។​ចូល​ឧបត្ថម្ភ តែ​គ្មាន​លិខិត​ថ្លែងអំណរគុណ ឬ​សរសើរ​។​ទី​៥ -​ពេល​មាន​ឧប្បត្តិហេតុ​គ្រោះធម្មជាតិ​អោយ​កងកម្លាំង​ចេញ​កម្លាំង​ធ្វើ​ហើយ ចេញ​លុយ​ទៀត​។​ទី​៦-​ប្រើប្រាស​កម្លាំង​ដោយ​បង្ខំ សំដី​អសុរ​ស គ្មាន​សី​លធ​ម៍ គុណ​ធ​ម៍ គ្មាន​លើក​ទឹក​ទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​. មានតែ​ស្តីបន្ទោស ជេរ​ស្តី​។​ទី​៧- ដោះដូរ​កម្លាំង​តាម​នឹកឃើញ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន បក្ខពួក​កូនក្មួយ​។ បើកដៃ​អោយ​កូន ក្មួយ​រក​សុ​ី​ល្មើស នាំ​ឡាន​ម៉ូតូ ទំនិញគេចពន្ធ​ពី​ថៃ​មក​កម្ពុជា ។​បំបាក់ស្មារតី​មន្ត្រី​ថ្នាក់ក្រោម​ដោយ​វិធី​បកសក្តិ ដេញ​ចោល ដាក់វិន័យ ដក​បញ្ឈ​ជើង ប្តូរ​កន្លែង​ជាដើម​។ ទី​៨ – មិន​យកចិត្តទុកដាក់​លើ​សុខទុក្ខ ជីវភាព ជម្រក​ស្នាក់នៅ​របស់​កងកម្លាំង (​មិន​ដូច​អង្គភាព កងកម្លាំង​ផ្សេង​)​។​ទី​៩- បទបញ្ជារ​លោកស្នងកា​រ លោក​មិនដែល​ទទួលខុសត្រូវ ទុកអោយ​កម្លាំង​ប្រឈម​បញ្ហា​នានា​ទាំង​ផ្លូវកាយ ផ្លូវច្បាប់ បើ​មានរឿង​ត្រូវ​ដោះស្រាយ​ខ្លួនឯង​។​ល​។​

​ដូច្នេះ​សូម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មេត្តា​ជ្រាប​និង​ចុះ​ដោះស្រាយ​ជាបន្ទាន់​ជូន​កងកម្លាំង​។​

​មន្ត្រីនគរបាល​ខ្លះ​និយាយថា :”​រឿងនេះ​បើ​គ្មាន​ភ្លើង វា​ក៏​គ្មាន​ផ្សេង​ដែរ “​។​

​ឯ​មន្ត្រីនគរបាល​ខ្លះ​និយាយថា :​ចំពោះ​លោក​វរ​សេនី​យ័​ម៉ក់ ឧ​ត្ត​ម​នាយការិយាល័យ​បុគ្គលិក កន្លងមក​លោក​ចំណុះ​តែ​លោកស្នងការ​១​នាក់ តែ​ឥឡូវ​លោក​ត្រូវ​ចំណុះ​ស្នងការរង​ផែន​ធនធានមនុស្ស ទៀត​។ តែ​លោក​ក៏​មិន​ប្រក្រតី​ខ្លួនឯង​ដែរ​។

​ក្នុង​ការិយាល័យ​ដូចជា​ដាក់​សុទ្ធតែ​បក្ខពួក កូន ក្មួយ សាច់ញាតិ​លោក ហើយ​កន្លងមក​មាន​ដល់​ស្នើ​តែងតាំង ដំឡើង​ស័​ក្តី​មន្ត្រីនគរបាល​ដល់​ជាង​៧០​នាក់ ដោយ​មិនបាន​ឆ្លង​បញ្ជា​លោកស្នងការ​ទៀត​។​

​ករណី​នោះ​ហើយ ដែលនាំអោយ​លោកស្នងការ បាន​ប្រជុំ​ស្នងការ ស្នងការរង នៃ​ស្នងការដ្ឋាន​ស្នើ​ផ្លាស់ប្តូរ​តំណែង​លោក​ម៉ក់ ឧ​ត្ត​ម ពី​នាយការិយាល័យ​បុគ្គលិក​ទៅ​នាយការិយាល័យ​សណ្តាប់​ធ្នាប់​។​

​តែ​ឯកសារ​ស្នើ​នោះបាន​បែកធ្លាយ​នៅ​សាលាខេត្ត ទើប​លោក​ម៉ក់ ឧ​ត្ត​ម​ប្រញាប់រ​ត់រក​ការការពារ​ខ្លួន ហើយក៏​ចេញមុខ​ធ្វើ​ពាក្យ​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ដូចខាងលើ​តែម្តងទៅ​។​

​ចំណែក លោក​វរសេនីយ៍ សូ ចាន់​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រ​ដែន​គោក​វរ​សេនា​តូច ៩១១ ដែលមាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​លើ​ការដឹកនាំ​វរ​: ក៏ត្រូវ​លោកស្នងការ​ស្នើ​ផ្លាស់ប្តូរ​ទៅជា​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ ផងដែរ ដោយ​ស្នើ លោក​វរសេនីយ៍ ឡុង សំណាង ជា​មេ​វរ​:៨០៧​មកជា​មេ​វរ​:៩១១ វិញ ។​

​រឿង​នោះ លោក​វរសេនីយ៍ សូ ចាន់​រី ត្រូវបាន​គេ​សង្ស័យថា ជា​អ្នក​នៅ​ពីក្រោយ​ឧ​ប​ទ្ទ​ហេតុ​បណ្តឹង​មួយទៀត​ផងដែរ កាលពី​ខែកក្កដា​២០១៧ ដែល​ប្តឹង​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម មាន​បញ្ហា​លើ​ភាព​គ្មាន​គុណ​តម្លៃ​លក្ខណ​:​ថ្នាក់ដឹកនាំ​ដោយ​ថា​លោក​បាន​ប្រមាថ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាល​ទទួល​ទិស​នគរបាល​ភូមិ​ភា​គិ​៤​និង​៥ ។​

​ប៉ុន្តែ ពេល​អធិការកិច្ច​មួយ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សុ​គុណ រង​កណ្តាល​នគរបាល​ព្រំដែន​និង​មន្ត្រី​បាន​ចុះ​ស្រាវជ្រាវ​បណ្តឹង​នោះ ដោយ​សួរ​លោក​ស្នងការរង លោក​មេបញ្ជាការ /​រង នាយ​នគរបាល​វរ​:​ការពារ​ព្រំដែន​ទាំង​៤ ….​តែ​គេ​រក​មិនបានការ​គាំទ្រ​ការចោទប្រកាន់​នោះទេ ។​រឿងរ៉ាវ​ក៏​ស្ងាត់​ធម្មតា​វិញ​។​

​ឥឡូវ​ក៏មាន​លេច​ឭ​ថា លោក​វរសេនីយ៍ សូ ចាន់​រី នៅ​ពីក្រោយ​ការរៀបចំ​អោយ​មន្ត្រីនគរបាល​ចំណុះ​វរ​:៩១១ និង​អង្គភាព​ផ្សេង​ធ្វើ​ញត្តិ​ផ្តិតមេដៃ​តវ៉ា​ប្រឆាំងនឹង​លោកស្នងការ​អាត់ ខែម ទៀត​។​

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​១៨-១៩ តុលា ក៏មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​រួមទាំង គណនី​ឈ្មោះ Better Man ផង​បាន​ផុស​ពី​សកម្មភាព​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ អធិការកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ស្រាវជ្រាវ​បណ្តឹង​ប្តឹង​លោកស្នងការ ផុស​ពី​ករណី​ពី​លិខិត​កាត់​ក្បាល កាត់​ចុង ដែលជា​បណ្តឹង​ប្រឆាំង​លោកស្នងការ​..​ផុស​ថា មាន​មន្ត្រីនគរបាល​ត្រៀម​ធ្វើបាតុកម្ម​តវ៉ា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​(​នា​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​) ករណី​អំពើ​អ​យុ​ត្តិ​ធ​ម៍​របស់លោក​ស្នងការ​ជាដើម​។​

​ក៏មាន​ហ្វេ​ស​ប៊ុ​ក ,​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ផ្សាយ​ក្នុងន័យ​ស្រដៀង​គ្នា​នោះ បាន​បរិហារ​រិះគន់​ពី​ភាពមិនប្រក្រតី​លោកស្នងការ​ជាមួយ​កូន ក្មួយ តាំងពី​ក្នុង​ការងារ​នគរបាល ការងារ​ឯកជន​និង​របរ​រកស៊ី​។​ល​។​

​គឺអាច​រឿងរ៉ាវ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់នោះ​ហើយ​ដែល​សម្តេច​ក្រឡាហោម​ស ខេង បាន​អាន​និង​ឃើញ ហើយ​សម្តេច​សន្និដ្ឋាន​រួច​បាន​ថ្លែង​ចេញមុខ​ការពារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះ ។​

​នៅឯ​ខេត្តបន្ទាយមានជ័យ​ទៀត ក៏មាន​មន្ត្រី​និង​ពលរដ្ឋ​ខ្លះ​បានអោយដឹងថា :​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាននិងកំពុង​ធ្វើការ​ងារ​បានល្អ ហើយ​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ និង​កំពុងមាន​ការគាំទ្រ​ពី​អាជ្ញាធរ​ផង​។​លោក​ក៏មាន​សកម្មភាព​សកម្ម​លើក​ការងារ​ជំនាញ ការងារ​សង្គម​និង​មហាជន ការងារ​មនុស្ស​ធ​ម័ ក៏​ដូច​ការងារ​គណបក្ស​ប្រជា​ជនក​ម្ព​ជា​ដែរ​៕​ ដោយ : បន្ទាយ

 

spot_img
×