Wednesday, January 26, 2022

និយ័ត​ករ​មូល​ប​ត្រ​ចិន​បានផ្តល់​ភ្លើង​ខៀវ​ដល់​ភាគហ៊ុន​ថ្មី (IPOs)​លើ​ផ្នែក​ច្នៃប្រឌិត​ផ្នែក​​បច្ចេកវិទ្យា​ថ្មី​ចំនួន ៤

​និយ័តករ​មូល​ប​ត្រ​របស់​ប្រទេស​ចិន​បានអនុម័ត​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ដំបូង​ជា​សាធារណៈ​(IPOs)​ចំនួន​បួន នៅក្នុង​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ក្រុមហ៊ុន ហាន់​ចូ​វ MDK អុ​ប​ទូ​អេ​ឡិច​ត្រូ​និ​ច​លីមីត​ធី​ត (Hangzhou MDK Opto Electronic Corporation Limited) ក្រុមហ៊ុន Hangzhou IECHO Science &Technology ក្រុមហ៊ុន Wuhan Lincontrol Automotive Electronics និង​ក្រុមហ៊ុន ROPEOK Technology Group​។​

​ក្រុមហ៊ុន​ទាំង​បួន​នេះ​នឹងត្រូវ​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន សៀង​ហៃ ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជាទី​ផ្សារ STAR​។ នេះ​បើ​យោងតាម​គណៈកម្មការ​មូល​ប​ត្រ​ចិន​។ ក្រុមហ៊ុន​និង​ភ្នាក់ងារ​ធានា​ទិញ​មូល​ប​ត្រ​របស់​ពួកគេ​នឹង​បញ្ជាក់​ពី​កាលបរិច្ឆេទ IPO និង​ផ្សព្វផ្សាយ​ទស្សនវិស័យ​បន្ទាប់ពី​ពិភាក្សា​ជាមួយ​ផ្សារ​ហ៊ុន​។​

​ទីផ្សារ STAR ដែល​បាន​បើកសម្ពោធ​នៅ​ខែមិថុនា​ឆ្នាំ ២០១៩ និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​និង​វិស័យ​លូតលាស់​ថ្មីៗ ហើយ​បាន​បន្ធូរបន្ថយ​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការចុះបញ្ជី​ប៉ុន្តែ​បានអនុម័ត​នូវ​តម្រូវការ​ខ្ពស់​សម្រាប់​ការបង្ហាញ​ព័ត៌មាន​៕ រក្សាសិទ្ធិដោយ ៖ CEN