Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ឲ្យ​ហេតុ​មុន​! ស្រី​ស្អាត​មុន​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​១​ថ្ងៃ បាន​និយាយ​ពាក្យ​បែបនេះ​….

spot_img

​គ្រប់គ្នា​ពិតជា​សម្តែង​នូវ​ក្តី​សោកសៅ និង​ស្រណោះ​សោកស្តាយ​ជំនួស​ក្រុមគ្រួសារ​ជា​ពន់ពេក ចំពោះ​ការបាត់​បង់ជីវិត​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ឡាន​ស៊េរី​ទំនើប AlPHARD ១​គ្រឿង បើក​បុក​ម៉ូតូ​នាង​កំពុង​ជិះ​សុខៗ​ទាំង​កម្រោល ខណៈ​ឡា​នេះ​បាន​ព្យាយាម​បើក​រត់គេច ក្រោយពី​បាន​បើក​បុក​រថយន្ត​២​គ្រឿង​ម៉ាក​ម៉ា​ស្តា និង​កា​េ​ម​រី​ឆ្លាម រង​ការខូចខាត​បន្តិចបន្តួច មិន​ឈប់​ដោះស្រាយ​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្តាច់​យក​ជីវិត​នារី​ដ៏​ស្រស់ស្អាត​ខាងលើ ដែល​ពោរពេញ​ដោយ​ក្តី​រន្ធត់​គ្រប់ៗ​គ្នា ស្ថិតក្រោម​សម្រែក​ទ្រ​ហ៊ោ​យំ និង​កំហឹង​ឈឺចាប់​យ៉ាង​ខ្លាំងក្លា​ពី​ក្រុមគ្រួសារ​នេះ បាន​កើតឡើង​កាលពី​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​សៅ​រ៏ ទី​២៣ ខែមករា ឆ្នាំ​២០២១ នៅត្រង់ចំណុច​មុខ​បុរី​ប៉េង​ហួត​ខាងកើត​ច្រមុះជ្រូក ស្ទឹងមានជ័យ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ ២១៧​ក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​

​អ្វីដែល​គួរ​ឲ្យ​រំជួលចិត្ត​សោកស្តាយ​ខ្លាំង​នោះ គឺ​សព​នារី​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​ដឹងថា នាង​ក៏​ជិត​ដល់​ថ្ងៃ​រៀបការ​ទៅហើយ ដោយ​ក្នុង​ថ្ងៃកើតហេតុ​នោះ នាង​បានធ្វើការ​ជិះ​ម៉ូតូ​ទៅ​ជួប​គូ​ដណ្តឹង ដើម្បី​ហូប​អាហារ​ជុំគ្នា តែ​ជា​អ​កុស​ល្យ ក៏ត្រូវ​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដ៏​នឹកស្មាន​មិន​ដល់ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​សោកសៅ​ជាខ្លាំង​។​

​ដោយឡែក ងាកមើល​ក្នុង Status គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​វិញ គឺ​មុនពេល​គ្រោះថ្នាក់​ស្លាប់​មួយថ្ងៃ នាង​បាន Share ការ​ផុស​មួយ​នៅ​ថ្ងៃទី​២២ ខែមករា ដោយ​ភ្ជាប់​នឹង​ពាក្យពេចន៍​ដូច​ឲ្យ​ហេតុ​មុន តែ​គ្រាន់តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​នូវ​រឿង​មួយ​នេះ ដោយ​ក្នុងនោះ​នាង​បាន​និយាយ​បែបនេះ​ថា​៖ «​ក្មេង​ល្អៗ ម៉េច​ក៏​ឆាប់​ស្លាប់​ម្ល៉េះ​»​។​

​ក្រោយ​រកឃើញថា នាង​បាន​សរសេរ​ពាក្យ​បែបនេះ អ្នកលេង​បណ្តាញ​សង្គម​ក៏បាន​ចូល Comment ទាំង​នឹកស្មាន​មិន​ដល់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្មេង​ល្អ​ម្ដេចក៏​ឆាប់​ស្លាប់​ម្លេះ​ហឺ​!​សរសេរ​ខ្លួនឯង​ដូច​ទាយ​ទុក​អ៊ីចឹង សូម​ឲ​អ្នក​ទៅកាន់​សុខ​គតិ​ភព​, មិនគួរ​អញ្ចឹងទេ​, Caption អោយ​ហេតុ​ណាស់​, អ៊ីចឹង​បាន​និយាយថា​ជីវិត​ត្រូវអស់់​ទោះ​គេច​យ៉ាណា​ក៏​មិន​ផុត​ដែរ​….»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

 

spot_img
×