Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២៤​ថ្ងៃ ៖ មនុស្ស ១២២​នាក់​ស្លាប់ និង​របួស ៣១៧​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ១២២​បាន​ស្លាប់ និង​របួស​ចំនួន ៣១៧​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ១៩៦​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ២៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៩​លើក ស្លាប់ ៦​នាក់ របួស​ចំនួន ៥​នាក់ ក្នុងនោះ​របួសស្រាល ២​នាក់ និង​ធ្ងន់​ចំនួន ៣​នាក់​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ២៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ២២៤០៧​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ១៦៥៦៥​គ្រឿង និង​រថយន្ត​ចំនួន ៥៨៤២​គ្រឿង រថយន្ត​តូច ៤៦៧៨​គ្រឿង និង​ធំ ១១៦៤​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×