Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ជប៉ុន ធ្លាក់ចុះ​១៤​ភាគរយ គិត​ត្រឹម​១១​ខែ​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២០ កម្ពុជា បាន​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​សរុប ១ ៤៨៦ លាន​ដុល្លារ ថយចុះ ១៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា (JETRO)​។ ដោយឡែក ក្នុង​រយៈពេល​ដូចគ្នានេះដែរ កម្ពុជា បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​វិញ មាន​ទំហំ​ទឹកប្រាក់ ៤៣២​លាន​ដុល្លារ ថយចុះ ៧​ភាគរយ​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន សម្រេចបាន ១,៩ ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​។ របាយការណ៍ JETRO បានបង្ហាញ​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ១១​ខែ ធ្លាក់ចុះ ៨,៧​ភាគយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​ភាគច្រើន​ផលិត​សក្តានុពល​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជប៉ុន មានដូចជា ផលិត​សម្លៀកបំពាក់ កង់ គ្រឿង​បង្គំ​អេឡិចត្រូនិក និង​ផលិត​កសិកម្ម​។ កាលពី​ឆ្នាំ​២០១៩ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​សរុប ២,២​ពាន់​លាន​ដុល្លារ កើនឡើង​១៣ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×