Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​CRV ជាប់​ចង្កូត ជ្រុល​មក​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ខូចខាត​យ៉ាងដំណំ និង​បាក់​របាំង​ថ្ម​១​កង់​

spot_img

​ភ្នំពេញ ៖ រថយន្ដ​CRV ១​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទាត​១​កង់ ដោយសារ​រថយន្ត​តែ​ជាប់​ចង្កូត បើកបរ​មិន​ប្រយ័ត្ន​បុក​ពេញទំហឹង នា​វេលា​ម៉ោង​៩ នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ដ​CRV ពាក់​ផ្លាកលេខ កំពង់ចាម 2A ~ 2781 បើក​ចេញពី​ព្រែកលៀប បំណង​យក​រថយន្ដ​ទៅធ្វើ ខណៈ​មកដល់​ពាក់​កណ្តាលផ្លូវ ក្រោយ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ស្រាប់តែ​រថយន្ត​គាត់​ជាប់​ច​ង្គូ​ត ស្របពេលនោះ​មាន​ម៉ូតូ​មួយទៀត​បើក​នៅ​ពីមុខ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ដ​ទាញ​ចង្កូត​មក​ជ្រុល​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ និង​បាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​១​កង់​ផងដែរ តែ​មិនមាន​អ្នករងរបួស​នោះទេ ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​សម្រួល​ចរាចរណ៍ និង​បានធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ ៖ ពន្លឺ និង ហេង​វុត្ថា

spot_img
×