Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ជំនួស​ណាស់​! សត្វ​ខ្លា​១​ក្បាល ខាំ​ហែក​ឡាន​អ្នកទេសចរ​១​គ្រឿង​យ៉ាង​សាហាវ និង​ថែមទាំង​…. (​វីដេអូ​)

spot_img

​នេះ​គឹជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ញាក់សាច់​តែម្តង ខណៈដែល​សត្វ​ខ្លា​ពេញវ័យ​មួយ​ក្បាល មិនដឹង​ជា​ចងកំហឹង​អ្វី បាន​ព្យាយាម​ខាំ​ហែក​រថយន្ត​អ្នកទេសចរ​១​គ្រឿង​យ៉ាង​សាហាវ​។ ហើយ​ជាមួយនឹង​ឥរិយាបទ​ដ៏​ចម្លែក​របស់​ប្រភេទ​សត្វ «​ឆ្មា​ធំ​» នេះ​ផងដែរ ជូន​កាល​ក៏បាន​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ពិបាក​នឹង​ពន្យល់​ណាស់​។​

​យោងតាម​កាសែត Daily Mail បាន​ចុះផ្សាយ​ឲ្យ​ដឹងថា អ្នកទេសចរ​ទៅកាន់​ឧទ្យាន​ជាតិ Bannerghatta ទីក្រុង Banglore ប្រទេស​ឥណ្ឌា ពិតជា​មានការ​ភ័យខ្លាច​ជាខ្លាំង ខណៈ​សុខៗ ស្រាប់តែ​ខ្លា​១​ក្បាល ចេញមក​វាយប្រហារ​រ​ថ​យន្ត​របស់​ពួកគេ​ទម្ងន់​ជិត ២ តោន​។ គេ​ក៏​មិន​បានដឹង​ច្បាស់​ថា តើ​មាន​ការធ្វើ​ឲ្យ​ពួកវា​មួរ​ម៉ៅ​អ្វី​ពីមុន​នោះទេ ប៉ុន្តែ សត្វ​ខ្លា​នោះបាន​ខាំ​ហែក​កាង​ក្រោយ​ឡាន​យ៉ាងខ្លាំង និង​ថែមទាំង​ទាញ​រថយន្ត​ទៅក្រោយ​ទៀតផង​។​

​វីដេអូ​ឃ្លី​ប​នេះ​ផងដែរ ត្រូវបាន​ថត​ដោយ​ភ្ញៀវទេសចរ ស្ថិតនៅក្នុង​រថយន្ត​បន្ទាប់ ហើយ​ពួកគេ​ពិតជា​បង្ហាញ​នូវ​អារម្មណ៍​ភ័យខ្លាច​ជាខ្លាំង​។ ក្នុងនោះ គេ​ក៏​បានឮ​ស្ត្រី​ម្នាក់​បាន​ស្រែកថា​៖ «​តើ​ធ្វើ​អ្វី​ខុស​ជាមួយ​ខ្លា​? វា​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​អារម្មណ៍​ភ័យខ្លាច​ណាស់​»​។​

​ភ្ញៀវទេសចរ ៤​នាក់ នៅក្នុង​រថយន្ត​ដែល​សត្វ​ខ្លា​នោះ​វាយប្រហារ បានស្នើ​អ្នកបើក​បរកុំ​ចលនា​រថយន្ត ដើម្បី​ចៀសវាង​បង្ក​របួស​ដល់​វា​។​

​យោងតាម​ឧទ្យាន​ជាតិ Bannerghatta សត្វ​ខ្លា​របស់​ពួកគេ​មិន​ស្រែក​ឃ្លាន​នោះទេ​។ សួនសត្វ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧០ និង​ជា​ជម្រក​សត្វ​ដែលមាន​គ្រោះថ្នាក់​ជាច្រើន​ដូចជា ខ្លា តោ ដំរី និង​ពស់ ជាដើម​។​

​អ្នកទស្សនា​នៅ​សួនសត្វ​នេះ គឺ​តម្រូវ​ឲ្យ​អង្គុយ​នៅក្នុង​ឡាន​ដែល​ត្រូវ​បានរៀបចំ​សុវត្ថិភាព​យ៉ាង​ពិសេស ក្នុងករណី​ដែល​ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​សត្វ​សាហាវៗ​ទាំងនេះ​។​

​សត្វ​ខ្លា​ពេញវ័យ​អាច​ស៊ីសាច់ ៤០ គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​តម​អាហារ​បាន​រហូតដល់ ៣ សប្តាហ៍​។ ពួកវា​គឺ​ស្ថិតក្នុង​ចំណោម​សត្វ​ថ្គាម​ដ៏​មាន​ឥទ្ធិពល​បំផុត នៅលើ​ភពផែនដី​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×