Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​! កំពូល​តារា​ក្បាច់គុន​កុង​ហ្វូ «​កុំ​កុំ​» ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត «​ពន្លត់​អគ្គ​ភ័យ​» ព្រោះ​លោក​ត្រូវបាន​ចាត់ទុកជា​… (​វីដេអូ​)

spot_img

​កំពូល​អ្នក​ក្បាច់គុន​កុង​ហ្វូ និង​ជា​តារា​សម្តែង លោក Donnie Yen ឬ ទស្សនិកជន​ខ្មែរ​និយម​រឿង​ហុងកុង​ស្គាល់​ថា «​កុំ​កុំ​» ថ្មីៗ​នេះ ត្រូវបាន​នាយកដ្ឋាន​សេវាកម្ម​ពន្លត់អគ្គីភ័យ​ហុងកុង បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត «​អ្នក​ពន្លត់អគ្គីភ័យ (Fireman)» ដើម្បី​បង្ហាញ​ពី​ភាពជា​វីរបុរស​ពិតៗ​របស់លោក​។​

​កាសែត Straits Times បាន​រាយការណ៍​ឲ្យ​ដឹងថា ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ហុងកុង បានប្រកាស​កាលពី​ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​ថា ខ្លួន​បានជ្រើសរើស​តារា​សម្តែង “Ip Man” ធ្វើជា​ឯកអគ្គរដ្ឋទូត​រូបភាព​អន្តរជាតិ​របស់ខ្លួន​។​

​នាយក​ផ្នែក​សេវាកម្ម​អគ្គិភ័យ លោក Joseph Leung បានប្រគល់​ជូន​តារា​សិល្បៈ​ក្បាច់គុន​វ័យ ៥៧ ឆ្នាំ​រូបនេះ ជាមួយនឹង​វិញ្ញាបនបត្រ នៃ​ការតែងតាំង​នេះ នៅក្នុង​ពិធី​មួយ នៅឯ​វិទ្យាស្ថាន​សិក្សា​ផ្នែក​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់ នៅ​ហុងកុង​។​

​យោងតាម​លោក Leung នោះ​រូបភាព​វីរភាព​របស់លោក Yen គឺ​បានបង្ហាញ​ពី​ភាពក្លាហាន​របស់​បុគ្គលិក​ផ្នែក​សេវាកម្ម​អគ្គិភ័យ​។​

​ក្នុងការ​ទទួលយក​ការតែងតាំង​នេះ លោក Yen បាន​ចែករំលែក​នូវ​អ្វី​ដែលជា​កិត្តិយស​សម្រាប់​រូបគាត់ ដែល​ត្រូវ​បានប្រគល់​តួនាទី​នេះ​។​

​តារា​សម្តែង​ក្បាច់គុន​រូបនេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram ថា​៖ «​វីរបុរស​ពិត គឺជា​អ្នក​ដែល​បាន​លះបង់​ជីវិត​របស់ខ្លួន ទៅនឹង​អ្វីដែល​ធំ​ជាង​ខ្លួន​។ កិត្តិយស​ដែល​បាន​ចូលរួម គឺជា​ផ្នែក​មួយ​នៃ​រឿងនេះ​»​។​

​លោក Yen ក៏បាន​មាន​គម្រោង​ថត​បទ​ចម្រៀង​មួយ​បទ ដើម្បី​ឧទ្ទិស​ទៅដល់​នាយក​រដ្ឋា​ន​ពន្លត់​អគ្គិភ័យ​ផងដែរ​។​

​លោក Yen ក៏ត្រូវ​បានជ្រើសរើស​ឲ្យ​សម្តែង​នៅ​ខ្សែភាពយន្ត​សកម្មភាព ជាមួយ​តារា​សម្តែង Nicholas Tse និង Qin Lan នៅក្នុង​ខ្សែភាពយន្ត​រឿង “Raging Fire” នាពេល​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×