Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ WT ៖ វគ្គ​បណ្តុះបណ្តាល​បង្កើត​ធនធានមនុស្ស ដើម្បី​គោលដៅ​ធំ​ចំពោះមុខ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT បាន​ចាត់ទុកថា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តេ​ក្វាន់​ដូ WT កម្រិត​មូលដ្ឋាន និង​ថ្នាក់ជាតិ ឆ្នាំ​២០២០ គឺជា​ការបណ្តុះបណ្តាល​ធ​ន​ធាន​គ្រូបង្វឹក​ឲ្យ​កាន់​តែមាន​គុណភាព ដើម្បី​គោលដៅ​ធំ​ចំពោះមុខ គឺ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ នៅក្នុង​ឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូល​ថ្នាក់ និង​ថ្នាក់ជាតិ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ WT បង្ហាញ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​ជាតិ​-​អន្តរជាតិ ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តេ​ក្វាន់​ដូ WT កម្រិត​មូលដ្ឋាន និង​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ដើម្បី​យកទៅ​បង្ហាត់​បន្ត​ដល់​ប្អូនៗ​កីឡាករ​-​កីឡាការិនី នៅតាម​បណ្តា​ក្លឹប​ឲ្យ​មានគុណ​ភាព​ស្តង់ដារ​អាច​ប្រកួតប្រជែង​បាន ដែល​សកម្មភាព​នេះ​ជាការ​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ និង​ជួយ​លើកកម្ពស់​វិស័យ​កីឡា​តេ​ក្វាន់​ដូ WT នៅ​កម្ពុជា​បន្ត​ការរីកចម្រើន​ទៅមុខ​បន្ថែមទៀត ពិសេស​កុមារ និង​យុវជន តាមរយៈ​ការចូលរួម​ហ្វឹកហាត់​កីឡា​ជាប្រចាំ ដើម្បី​បញ្ចៀស​ពី​ការប្រើប្រាស់​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ជាងនេះទៅទៀត គឺ​កីឡា​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​។ ដោយ​សារភាព​រីកចម្រើន​ទាំងអស់​នេះហើយ ទើប​កីឡា​តេ​ក្វាន់​ដូ WT កំពុង​បន្តដំណើរ​អភិវឌ្ឍ​ជា​បណ្តើរៗ​ដូច​សព្វថ្ងៃនេះ ហើយ​គោលដៅ​ធំ​ចំពោះមុខ គឺ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ឆ្នាំ​បន្តបន្ទាប់​។​

​លោក ជ្រិ​ន សុធា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​៣០​នាក់ សុទ្ធសឹង​ជា​គ្រូបង្វឹក​ដែល​មកពី​ក្លឹប​តាម​បណ្តា​ខេត្ត​នានា មកពី​៧​រាជធានី​-​ខេត្ត ដូចជា​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្ត​មណ្ឌល​គី​រី ខេត្តកណ្តាល ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ដែល​សិក្សា​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​។ វគ្គ​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការគាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​គ្រូឧទ្ទេស​ចំនួន​៦​នាក់ គឺ​លោកគ្រូ​ជនជាតិ​កូរ៉េខាងត្បូង Cheon Samyeong លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​សហព័ន្ធ លោកគ្រូ​លី ស៊ុន​រដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និង​លោក ជាតិ ខេមរា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×