Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រូវ​ជួប​គ្រោះរាំងស្ងួត​ជាង ៣០០​ហិកតា អាជ្ញាធរខេត្ត​បាត់ដំបង អន្តរាគមន៍​នាំ​ទឹក​ពី​ទំនប់​អាង​កំពីងពួយ​ជួយសង្គ្រោះ​នៅ​ស្រុក​ថ្មគោល​

spot_img

​បាត់ដំបង​៖​ស្រូវ​ជួប​គ្រោះរាំងស្ងួត​ជាង​៣០០​ហិកតា ត្រូវបាន​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មន្ទីរ​ធនធាន​ទឹ​និង​ឧតុនិយម​ខេត្តបាត់ដំបង​ខេត្តបាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​ពី​ទំនប់​អាង​កំពីងពួយ ជួយសង្គ្រោះ​ស្ថិតក្នុង​ឃុំ​ចំនួន​២​នៅ​ស្រុក​ថ្មគោល​។​

​លោក សៅ សារ៉ន ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​នៃ​ទំនប់​អាង​កំពីងពួយ បាន​មានប្រសាសន៍ថា​ស្រូវ​ជួប​បញ្ហា​ខ្វះ​ទឹក​នេះ​ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ​និង​ឃុំ​បន្សាយ​ត្រែង ខណៈ​តំបន់​ទាំងនោះ នៅ​ឆ្ងាយ​ពី​ប្រភពទឹក ហើយ​ពិបាក​ក្នុង​ការនាំ​ទឹក​ទៅ​សង្គ្រោះ ព្រោះ​ប្រឡាយ​ត្រូវ​នាំ​ទឹក​ទៅ មាន​លក្ខណៈ​តូចចង្អៀត​និង​មិនមាន​ភ្ជាប់​ទៅដល់​ទៀត​។​ទោះ​ជួប​ឧបសគ្គ​យ៉ាងនេះ​ក្តី អាជ្ញាធរ​និង​មន្ត្រី​ជំនាញ នៅតែ​បើកទឹក ដើម្បី​យកទៅ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង ខណៈ​ទឹក​នេះ​ក៏ត្រូវ​សម្រាប់​ផ្គង់​ផ្គង់​ដល់​ស្រូវប្រាំង​ចំនួន​១២០០០​ហិកតា​ផ្សេងទៀត ដែល​ស្ថិតក្នុង​ផែនការ​ស្ដារឡើងវិញ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ទៅ រួមទាំង​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​។​

​លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ តំណាង​ឲ្យ​ប្រជាពលរដ្ឋ បាន​មានប្រសាសន៍​លើកឡើងថា​កាលពី​ចុងឆ្នាំ​២០២០ ក្នុង​តំបន់​នេះ បាន​ជួប​គ្រោះទឹកជំនន់ បណ្ដាល​ឲ្យ​លិចលង់​នូវ​ស្រូវ​អស់​ជាច្រើន​ហិកតា ហើយ​បន្ទាប់ពី​ទឹក​ស្រក កសិករ​មួយចំនួន​បាននាំគ្នា​ធ្វើ​ការដាំដុះ​ស្រូវ​ស្ដារឡើងវិញ ហើយ​បាន​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​។​ប៉ុន្តែ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍ ធ្វើ​ឲ្យ​ពួកគាត់​សប្បាយចិត្ត​យ៉ាងខ្លាំង​។​

​លោក ហួត ច័ន្ទ​តារា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ក្នុងពេល​ចុះ​ជួប​ដោះស្រាយ​និង​ពិនិត្យ​ស្ថានភាព​នាំ​ទឹក​ជួយសង្គ្រោះ​ស្រូវ​ពលរដ្ឋ​ក្នុង​ឃុំ​ទាំងពីរ​នេះ​ថា​សម្រាប់​ផែនការ​របស់​ខេត្ត ក្នុងការ​ស្ដារឡើងវិញ​នៃ​ការដាំដុះ​ស្រូវ បន្ទាប់ពី​គ្រោះទឹកជំនន់​ស្រក​មាន​ប្រមាណ​២០ ០០០​ហិកតា ដោយ​ស្ថានភាព​ស្រូវ​ទាំងអស់នោះ មាន​ភាពល្អប្រសើរ ពុំមាន​ខ្វះខាត​ទឹក​ស្រោចស្រព​នោះទេ ប៉ុន្តែ​មាន​ស្រូវ​មួយចំនួន​ស្ថិត​នៅក្រៅ​ផែនការ កំពុង​ខ្វះខាត​ទឹក​ដាក់ ត្រូវបាន​អាជ្ញាធរ កំពុង​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​តាម​លទ្ធភាព​។​

​លោក ហួត ច័ន្ទ​តារា​រិ​ទ្ធ បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ សូម​ស្ដាប់​តាម​ការណែនាំ​របស់​ជំនាញ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ស្រូវប្រាំង​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​និង​នៅក្រៅ​ផែនការ ចៀសវាង​ខ្វះ​ទឹក​ស្រោចស្រព ធ្វើ​ឲ្យ​រង​ការខូចខាត ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​លំបាក ហើយក៏​សូម​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន សូមជួយ​ណែនាំ​ពលរដ្ឋ​បន្ត ខណៈ​រាល់​ផែន​ការដាំដុះ ក៏បាន​ផ្សព្វផ្សាយ​ដល់​អាជ្ញាធ​ផងដែរ​នោះ​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×