Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​បាក់ស្រុត នៅ​ខេត្ត​នគររាជ​សីមា បណ្តាល​ឲ្យពលករ​ខ្មែរ​ ៧​នាក់ រងរបួស ហើយ​កំពុង​ទទួលបាន​ការព្យាបាល​

spot_img

​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​៧​នាក់ ក្នុងករណី​ស្ពាន​អាកាស​បាក់ស្រុត នៅ​ខេត្ត​នគររាជ​សីមា មិនមាន​រងគ្រោះ​ដល់​បាត់បង់​ជីវិត​ទេ ហើយ​កំពុង​ទទួលបាន​ការព្យាបាល និង​ការយកចិត្ត​ទុក្ខ​ដាក់ ព្រមទាំង​ការចុះ​សួរសុខទុក្ខ​ពី​សំណាក់​ស្ថានទូត​។

​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ តំណាង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចុះមក​មន្ទីរពេទ្យ​មហារាជ និង​ការដ្ឋាន​សាងសង់​ផ្លូវ នៅ​ខេត្ត​នគររាជ​សីមា ដើម្បី​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ចំនួន​៧​រូប ប្រុស​៤​នាក់ និង​ស្រី​៣​នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ស្ពាន​អាកាស​បាក់ស្រុត​ចុះ​ខណៈ​កំពុង​សាងសង់​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤៖១៨​នាទី ស្ថិតនៅ​បរិវេណ​ផ្លូវ​សុ​រៈណា​រ៉ា​យ ឃុំ​ឃោ​ក​ស៊ូ​ង ស្រុក​មឿង​នគររាជ​សីមា ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ​។​

​បញ្ជាក់​គ្រោះថ្នាក់​ខាងលើ​មិនមែន​ករណី​រងគ្រោះ​ដល់​ស្លាប់បាត់​បង់ជីវិត​នោះទេ​។ បច្ចុប្បន្ន​ពលករ​៣​នាក់​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ចំណែក​ពលករ​៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​១​នាក់​ជា​ស្ត្រី រងរបួស​បាក់ជើង​ស្តាំ ១​នាក់​ទៀត​នឹង​ចេញពី​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត និង​ពលករ​២​នាក់​ទៀត​នឹង​ចេញពី​មន្ទីរពេទ្យ​នា​ល្ងាច​ថ្ងៃនេះ​។

​ការចំណាយ​លើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ពលក​រ​ខ្មែរ​ទាំងអស់ គឺ​ខាង​និយោជក និង​ធានារ៉ាប់រង​សង្គម ជា​អ្នកទទួលខុសត្រូវ ចំណែក​ពលករ​ដែល​កំ​ពុង​សម្រាក​ព្យាបាល​និង​មិនអាច​ទាន់​ចូលធ្វើការ​វិញ​បាន នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ទៅតាម​ច្បាប់​។​

​ជាមួយគ្នានេះ​ផងដែរ តំណាង​ស្ថានទូត​បាន​ពាំនាំ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ជូន​ដល់​ប្អ​ន​ប្អូន​ពលករ​ដែល​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​សម្រាក​នៅ​កន្លែង​ស្នាក់នៅ​របស់​ពួកគាត់ ព្រមទាំង​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ការព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​បងប្អូន​ពលករ​ខ្មែរ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×