Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែ​មែន​! អន្ទិត ឡុង ចន្ថា កាល​នៅ​បួស​ល្បី​ទេសនា ពេល​សឹក ឥឡូវនេះ​ល្បី​ខាង​ច្រៀង រហូត​គេ​អញ្ជើញ​ឲ្យ​ឡើង​ឆាក ទទួល​ការគាំទ្រ​ថា​មិន​ចាញ់​តារា​អាជីព (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ប្រិយមិត្ត​បាន​ជ្រាប​ហើយ ទាក់ទង​នឹង​អន្ទិត ឡុង ចន្ថា ក្រោយពេល​សឹក ឃើញថា​រូបលោក​គឺ​នៅតែ​បន្ត​ល្បី និង​ក៏​កំពុង​ទទួល​ការចាប់អារម្មណ៍​តាមដាន​ខ្លាំង​ផងដែរ ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត តាមរយៈ​ការចេញមុខ​នៅលើ​បណ្តាញ​សង្គម​ជា​បន្ត​ប​បន្ទាប់ ជាមួយ​សកម្មភាព​ជិះឡាន​ទៅ​ចូលរួម​មង្គលការ​បងប្អូន​, ជូន​ឪពុកម្តាយ​ទៅ​សួរ​សុខ​ពូ​មីង​នៅ​ខេត្តព្រៃវែង​ជាដើម និង​ក៏ដូចជា​សកម្មភាព​ឡាយ​ច្រៀង​បទ​ចម្រៀង​ជា​ហូរហែ ធ្វើ​ឲ្យ​អ្នក​ចូល​ទស្សនា​ខ្លះ​ក៏​រិះគន់ និង​ជាច្រើន​ទៀត​ក៏​ពេញចិត្ត​គាំទ្រ​ពេញទំហឹង​ផងដែរ​។​

​តែ​ទោះយ៉ាងណា ក្រោយពេល​សឹក​បាន​ជិត ៣​ខែ អន្ទិត ឡុង ចន្ថា ក៏បាន​អះអាងថា មាន​លោកយាយ​លោកតា​ទាំង​ក្នុង និង​ក្រៅប្រទេស នៅ​បន្ត​គាំទ្រ នឹង​តែង​ស្នើ​ឲ្យ​រូបលោក​វិល​ទៅ​បួស​វិញ ដើម្បី​បន្ត​និមន្ត​ទេសនា​ផ្តល់​សំណើច ចែកជូន​លោកយាយ​លោកតា​ដែល​ចូល​ចិត្តបាន​ស្តាប់​ទៀត​។​

​ប៉ុន្តែ ទន្ទឹមនឹង​លើកឡើងថា មាន​អ្នកគាំទ្រ​ចង់​ឲ្យ​ខ្លួន​បួស​វិញ​បែបនេះ ក៏មាន​មនុស្ស​មួយចំនួន​បាន​ចោទឡើង​ថា អន្ទិត ឡុង ចន្ថា ព្រោះតែ​គ្មាន​សមត្ថភាព​ចិញ្ចឹម​គ្រួសារ ជាពិសេស​គឺ​គ្មាន​លុយ​ដណ្តឹងប្រពន្ធ ទើបបានជា​ចង់រក​បួស​វិញ​។

​ជាការ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​បែបនេះ អន្ទិត​កំប្លែង​ស្ងួត និង​សម្តី​ចេញមក​មួយ​ម៉ាត់ៗ​ឡើង​ចាក់ៗ​ដោត​រូបនេះ ដែល​ដឹង​ខ្លួនឯង​ច្បាស់ ក៏បាន​ចេញមុខ​បកស្រាយ​ទៅវិញ​ភ្លាមៗ ដើម្បី​ឲ្យ​អ្នក​រិះគន់​បាន​ភ្លឺភ្នែក​ថា «​រឿង​អត់លុយ គឺ​ទៅ​មិន​រួច​ទេ បើ​ចង់ការ​វិញ គឺ​ចង់​ពេលណា​ក៏បាន ពោលគឺ​ត្រឹម​ប្រពន្ធ​មួយ ទោះ​ថ្លៃទឹកដោះ​ត្រឹម ២ ទៅ ៣ ពាន់​ដុល្លារ និង​សូម្បី​១​ម៉ឺន​ដុល្លារ ក៏​ហ៊ាន​ឲ្យ​ដែរ តែ​មិនទាន់​គិត​ទេ ព្រោះ​នៅមាន​និស្ស័យ​នឹង​ភេទ​ជា​អ្នកបួស​នៅឡើយ​។​

​យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍​នឹង​ការកម្សាន្ត​អារម្មណ៍​វិញ អន្ទិត ឡុង ចន្ថា នាពេលនេះ ឃើញថា​កំពុង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​មិន​ចាញ់​គ្រា​នៅ​បួស​នោះទេ បន្ទាប់ពី​បាន​ឡាយ​វីដេអូ អាច​ច្រៀង​បទ​ចម្រៀង​ច្រើន​បទ​ជាប់ៗ​គ្នា និង​ពិ​រោះ​មិន​ចាញ់​តារាចម្រៀង​អាជីព​ប៉ុន្មាន​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ អន្ទិត ឡុង ចន្ថា ខណៈ​ទៅ​ចូលរួម​មង្គលការ​មួយ ត្រូវគេ​អញ្ជើញ​ឲ្យ​ឡើង​ឆាក​តន្ត្រី ទទួល​បានការ​ទះដៃ​គាំទ្រ ពី​ភ្ញៀវកិត្តិយស​ចូលរួម​ពិធីមង្គលការ មិន​ស្ទើរ​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×