Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ជំរុញ​លើកទឹកចិត្ត ចំពោះ​ការបណ្តាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម​-​សេវាកម្ម​ស្របច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ការពង្រឹង​សហគ្រិនភាព

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី សូម​ចូលរួម​គាំទ្រ បង្កលក្ខណៈ​ទទួល​ស្វាគមន៍ និង​ជំរុញ​លើកទឹកចិត្ត ចំពោះ​ការបណ្តាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម​-​សេវាកម្ម​ស្របច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ការពង្រឹង​សហគ្រិនភាព កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ការបើក​ទូលាយ​បរិយាកាស​វិនិយោគ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​ធុរជន និង​សហគ្រិន​ទាំងអស់​ស្របតាម​ក្របខណ្ឌ​ពាណិជ្ជកម្ម​សកល សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រីក​សក្តានុពល​ថ្មីៗ ប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់​។​

​អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នា​រសៀល​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប ព្រី​នស៍ ស​ឃ្វែរ មាន​ទំហំ​សរុប ៣៥០០០​ម៉ែត្រការ៉េ ដែលមាន​ផែនការ​សាងសង់​ជា​ផ្សារ​ទំនើប​កម្ពស់​៤​ជាន់ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប​ខ្នាត​ធំ រោងកុន​អន្តរជាតិ ក្លឹប​ហាត់ប្រាណ ភោជនីយដ្ឋាន​អន្តរជាតិ សួន​កម្សាន្ត​កុមារ និង​ហាង​សម្លៀកបំពាក់​ទាន់សម័យ​។​ល​។ ដែល​បាន​ទីតាំង​ក្នុង​ទីក្រុង​កោះ​ពេជ្រ ខណ្ឌចំការមន​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប ព្រី​នស៍ ស​ឃ្វែរ (​ហៅថា Prince Square) នេះ មាន​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ លោក Cliff Koh អភិបាល​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប លោក Khong Weng Fook អភិបាល​មិន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប លោក Steven Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប តំណាង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ និង​អ្នកជំនាញ​ក្នុង​វិស័យ​ជាច្រើនរូប​ទៀត​។​
​លោក Steven Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ឡើង​ថ្លែងថា Prince Square​បាន​វិនិយោគ​ធនធានមនុស្ស និង​ធនធាន​សម្ភារៈ​ជាច្រើន​តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការធ្វើផែនការ ហើយ​ទាក់ទង​នឹង​ប្រតិបត្តិការ​និង​ការគ្រប់គ្រង​អាជីវកម្ម យើង​ក៏មាន​ផងដែរ​នូវ​គំរូ​អាជីវកម្ម និង​ក្រុម​ប្រតិបត្តិការ​អាជីវកម្ម​ជំនាញ​លំដាប់​កំពូល​លើ​ពិភពលោក​។ Prince Square បានទទួល​ការចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ចាប់តាំងពី​គម្រោង​ត្រូវបាន​បង្កើតឡើង​មកម្ល៉េះ​។ ថ្នាក់ដឹកនាំ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងកំឡុងពេល​សាងសង់ ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ​អាច​ទទួលបាន​ជោគជ័យ​និង​សម្រេច​តាម​គម្រោង​ផែនការ​យ៉ាង​រលូន​។ ការទទួលបាន​ជោគជ័យ​លើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​គម្រោង Prince Square ជា​ដំណើរការ​រយៈពេល​វែង​មួយ ហើយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​។ យើង​សង្ឃឹមថា នៅក្នុង​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​នាពេលខាងមុខ យើង​នឹង​អាច​ទទួលបាន​នូវ​ការគាំទ្រ​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​លោក Steven Wang បាន​បន្ត​ផងដែរ​ថា ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប រំពឹងថា Prince Square និង​ក្រុមហ៊ុន​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​ទាំងអស់ អាចបំពេញ​គុណសម្បត្តិ​ឲ្យ​គ្នា​ទៅវិញទៅមក អាច​ចែករំលែក​នូវ​ធនធាន និង​ស្វែងរក​ការអភិវឌ្ឍ​រួមគ្នា ដើម្បី​ទទួលបាន​សមិទ្ធផល​ដ៏​គាប់ប្រសើរ ហើយ​និង​ធ្វើ​ឲ្យ Prince Square ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​នៅ​ភ្នំពេញ និង​ជា​ចំណុច​កំណើន​វិនិយោគ​ថ្មី ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា​
Prince Square គឺជា​គម្រោង​ពាណិជ្ជកម្ម​ដំបូង​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដូច្នេះ ការ​នាំចូល​ឧបករណ៍​ទំនើបៗ ទាន់សម័យ និង​ការបើក​អាជីវកម្ម ដែលមាន​ការសម្រិតសម្រាំង​ផលិតផល​ម៉ាក់​ល្បីៗ​លំដាប់​ពិភពលោក ។ ក្នុង​គ​មោង​ផ្សារ​ទំនើប Prince Square នេះ​គឺជា​ជម្រើស​អាជីវកម្ម​ដ៏​គាប់ប្រសើរ ដែល​សមស្រប​បំផុត​ទៅនឹង​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ហើយក៏​ជា​យុទ្ធសាស្ត្រ​មួយ នៃ​ការទាក់ទាញ​កៀរគរ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ និង​វិនិយោគិន​បរទេស ឱ្យ​ចូលមក​ស្នាក់នៅ​-​បណ្តាក់ទុន​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើនឡើង​។​

​ក្នុងនាម រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សូម​ចូលរួម​គាំទ្រ បង្កលក្ខណៈ​ទទួល​ស្វាគមន៍ និង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ការបណ្តាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម​-​សេវាកម្ម​ស្របច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ការពង្រឹង​សហគ្រិនភាព កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ការបើក​ទូលាយ​បរិយាកាស​វិនិយោគ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​ធុរជន និង​សហគ្រិន​ទាំងអស់​ស្របតាម​ក្របខណ្ឌ​ពាណិជ្ជកម្ម​សកល សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រីក​សក្តានុពល​ថ្មីៗ ប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់​។​

​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង និង​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​បាន​ចាក់​ខ្សាច់មាស​ជា​បណ្តើរ ហើយ​តួអក្សរ “Prince Square” ពណ៌​មាស​ក៏បាន​លេច​រូបរាង​ឡើងជា​បណ្តើរៗ​ផងដែរ​។ ក្នុងពេល​វេលា​ដ៏​វិសេសវិសាល​នេះ កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន​ដៃគូ​សហការ និង Prince Square បានសម្រេច​ជា​ផ្លូវការ ដើម្បី​រួមគ្នា​បង្កើតជា​អច្ឆរិយ​ថ្មី​នៃ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គម្រោង Prince Square មាន​ទំហំ​សរុប ៣៥០០០​ម៉ែត្រការ៉េ ដែលមាន​ផែនការ​សាងសង់​ជា​ផ្សារ​ទំនើប​កម្ពស់​៤​ជាន់ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប​ខ្នាត​ធំ រោងកុន​អន្តរជាតិ ក្លឹប​ហាត់ប្រាណ ភោជនីយដ្ឋាន​អន្តរជាតិ សួន​កម្សាន្ត​កុមារ និង​ហាង​សម្លៀកបំពាក់​ទាន់សម័យ​។​ល​។ ដោយមាន​ក្រុមការងារ​ជំនាញ​សម្រាប់​ប្រតិ​ប​ត្ដិ​ការគ្រប់គ្រង និង​មាន​គំរូ​អាជីវកម្ម​លំដាប់​កំពូល​លើ​ពិភពលោក រួម​នឹង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ Prince Square នឹង​ក្លាយជា​ផ្សារ​ទំនើប​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​នៅ​ភ្នំពេញ ហើយ​ការទទួលបាន​ជោគជ័យ​នៃ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប Prince Square ជា​សញ្ញា​សម្គាល់​នូវ​ការបោះ​ជំហាន​ដ៏​ធំ​មួយទៀត​ក្នុងការ​ឆ្ពោះទៅរក​ការបើក​សម្ពោធ​ជា​ផ្លូវការ​របស់​គម្រោង Prince Square​។ នា​ថ្ងៃ​ខាងមុខ Prince Square នឹង​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន ដើម្បី​រួមគ្នា​បង្កើត​នូវ​គោលដៅ​អាជីវកម្ម​កាន់តែ​ធំ និង​សម្រេច​ភាពជោគជ័យ​ក្នុងការ​បង្កើន​ប្រាក់ចំណេញ ក៏ដូចជា​ផ្តល់​ទីតាំង​ថ្មី​មួយ​សម្រាប់​ការធ្វើដំណើរ និង​ទិញ​ទំនិញ​របស់​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×