Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ឥណ្ឌា ជំរុញ​ឲ្យ​អនុវត្ត​សន្ធិសញ្ញា វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​

spot_img

​ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌា ជំរុញ​ឲ្យ​មាន​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី ខណៈដែល​ភាគី​ទាំងពីរ​កំពុងតែធ្វើការ​សិក្សា និង​ជម្រុញ​ឲ្យ​អនុវត្ត​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ឲ្យ​ចំនួន​វិនិយោគទុន និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ភាព​កាន់តែ​រីកចំរើន​បន្ថែមទៀត​។

​ការជំរុញ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោកស្រី ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គោ​ដ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងការបរទេស ។​

លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ឥណ្ឌា កាលពី​ឆ្នាំ​២០១៨ គឺមាន​ទំហំ​ពាណិជ្ជកម្ម​ជាង ២០០​លាន​ដុល្លារ ដោយ​នៅពេលនោះ ឥណ្ឌា​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម គឺ​ទំហំ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ពី ២០៥​លាន​ដុល្លារ (​ឆ្នាំ​២០១៨) រហូតដល់ ២៥៥​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ប្រទេស​ទាំងពីរ​ក៏​ជម្រុញ​ឲ្យ​មាន​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី ដែល​ប្រទេស​ទាំងពីរ​កំពុងតែធ្វើកា​រ​សិក្សា និង​ជម្រុញ​ឲ្យ​អនុវត្ត​នៅ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជម្រុញ​ឲ្យ​ចំនួន​វិនិយោគទុន និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ភាព​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា ក្រៅពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ខាង​វិស័យ​កងទ័ព ដោយ​កន្លងមក​បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា ហើយ​កន្លងមក​ភាគី​ឥណ្ឌា​បាន​គោរព​អញ្ជើញលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា តែដោយសារ​បញ្ហា​កូ​វីដ​មានការ​អាក់ខាន ប៉ុន្តែ​កំពុង​ពិនិត្យ​លទ្ធភាព​ដែល​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅពេល​ខាងមុខនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ប្រទេស​ឥណ្ឌា បានផ្តល់​ជំនួយ​អភិវឌ្ឍ​ន៏ និង​អាហារូបករណ៍​ដល់​ន​ស្សិត​កម្ពុ​ជាជាង​១៦០០​នាក់​នាពេល​កន្លងមក និង​បន្ត​សហការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​បន្តទៀត​លើ​វិស័យ​នានា​ជាច្រើន​។​
​ចំណែក​ភាគី​ឥណ្ឌា​បាន​សន្យា​ផ្តល់ជំនួយ​បច្ចេកទេស​លើ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ​និង​កិច្ចប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ​មួយចំនួន​នាពេលខាងមុខ ពេល ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ទាំងនោះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×