Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី ដាក់វិធានការបង្ក្រាបល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់និងការមិនអនុញ្ញាត្តិអោយមានក្លឹបកំសាន្តនៅពេលថ្ងៃ

spot_img

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញជាវិធានថ្មីទៀត ដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បង្ក្រាបល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់និងការមិនអនុញ្ញាត្តិអោយមានក្លឹបកំសាន្ត កើតឡើងនៅពេលថ្ងៃ ។

ការមានវិធានការជាមួយថ្មីនេះធ្វើឡើងក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានសរសេរនិងរាយការណ៍ថា នៅក្នុងរាជធានីភ្នំពេញ បានកើតមានល្បែងស៊ីសង់ដូចជា ល្បែងទូរហ្គេម ល្បែងហ្គេមតាមអនឡាញ និងរឿងកុងស៊ីបញ្ចាំ មានក្នុងខណ្ឌស្ទើរតែទាំងអស់ ដែលតម្រូវអោយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការក្នុងការបង្ក្រាប។

ដើម្បីជម្រុញអោយការអនុវត្តលើការងារនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាជាពលរដ្ឋ ទើបនៅរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកមាន ចាន់យ៉ាដា អភិបាល​រងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាលើគោលការណ៍សំខាន់ៗមួយចំនួនឈានទៅដល់ការលុបបំបាត់នូវបញ្ហាអសកម្មទាំងនេះ។

លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិភាក្សាលើគោលការណ៍ចំនួន៤សំខាន់ ដូចជា ល្បែងទូទៅក្នុងរាជធានីភ្នំពេញ ល្បែងទូរហ្គេម និងល្បែងហ្គេមអនឡាញ ជាមួយនឹងរឿងកុងស៊ីបញ្ចាំ ប៉ុន្តែបញ្ហាករណីកុងស៊ីបញ្ចាំ ខាងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុមិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ តែយើងនៅតែលើបញ្ហាមកពិភាក្សា។

លោកបានបញ្ជាក់ថា មូលហេតុដែលលើកយកមកប្រជុំបន្ទាន់នាពេលនេះ គឺមានហេតុផលពីរ គឺថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌនានា បានទទួលរងនូវការលើកឡើង ជាច្រើនតាមរយៈបណ្តាញសារព័ត៌មាន ។ បណ្តាញសារព័ត៌មាន រួមទាំងអនឡាញ កាសែត បានចុះផ្សាយអំពីល្បែងស៊ីសងក្នុងខណ្ឌស្ទើរតែទាំងអស់ ។ លោកបន្តថា ព្រឹកមិញ និងម្សិលមិញ គឺមានចលនា ការចូល​ផេកសម្តេចតេជោ ហ៊ុន សែន រឿងហ្គេមដែលមានចំនួនច្រើននៅក្នុងរាជធានី ។ លោកបញ្ជាក់ថា ដោយ​សារតែមានហេតុផលពីរនេះហើយ បានជាលោកអភិបាលរាជធានីភ្នំពេញ បានទាក់ទងជាមួយលោកនិងស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បើកកិច្ចប្រជុំបន្ទាន់មួយនេះ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាខាងលើអោយបានល្អ ទទួលយកបានពីប្រជាពលរដ្ឋ។

លោកអភិបាលរង បានបញ្ជាក់យ៉ាងដូច្នេះថា “រសៀលថ្ងៃទី២៣នេះ បន្ទាប់ពីគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខ្ញុំបានដឹកនាំប្រជុំជាមួយឯកឧត្តមអគ្គារធិការនៃក្រសួងប្រៃសនីយ៍ អាជ្ញធរខណ្ឌទាំង១២ ស្នងការរងរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាត្រួតពិនិត្យ និងរឹតបន្តឹងការងារបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំងឡាយ រួមទាំងហ្គេមបាញ់ត្រី ហ្គេមអនឡាញ ការចាក់បាល់ កុងស៉ីខុសច្បាប់ និងបើកក្លឹបកម្សាន្តនៅពេលថ្ងៃជាដើម។ បញ្ហានេះ បានជះឥទ្ធិពលជាខ្លាំងដល់ការសិក្សារៀនសូត្ររបស់ក្មេងៗ ហើយទីតាំងទាំងនេះ ភាគច្រើនបានបង្កប់នូវបទល្មើសផ្សេងៗ ពិសេសករណីគ្រឿងញៀន។ ដូច្នេះអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងខុសច្បាប់ទាំងនេះឱ្យអស់ពីភូមិសាស្ត្ររបស់ខ្លួន”៕ ដោយ៖កូឡាប

spot_img
×