Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ស្នេហា​ត្រីកោណ ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ឃាតករ​ឡើងទៅ​អារ ក សម្លាប់​ទាំងយប់​នៅលើផ្ទះ​, ឃាតករ​ត្រូវ​បានកំណត់​មុខសញ្ញា​បាន​ហើយ

spot_img

​កំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវបាន​ឃាតក​ឡើងទៅ​អារ ក សម្លាប់​នៅលើផ្ទះ នៅវេលា​ម៉ោង ១១​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​សម្ល​សាប ស្ថិតក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ឃាតករ​សម្លាប់​ឈ្មោះ អឿន ណេ​ន អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ឃាតក​ត្រូវ​បានកំណត់​មុខសញ្ញា​បាន​ហើយ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនដៃដល់​នេះ យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។ មូល​ហេតុដែល​បណ្ដាលឱ្យ​ឃាតករ​សម្លាប់​ស្ត្រី​ជា​ជនរងគ្រោះ នេះ​បើតាម​ការសន្និដ្ឋាន គឺ​ប្រហែលជា​បណ្ដាលមកពី​ស្នេហា​ត្រីកោណ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​ចាប់​ឃាតករ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×