Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​សណើ​សម្តេច​តេ​ជោ ហ៊ុន សែន ឥណ្ឌា​កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា អំពី​ការស្នើសុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​កុយ គួ​ង បានបញ្ជាក់ ភាគី​ឥណ្ឌា​បាន​កំពុងតែធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​នូវ​ភាពចាំបាច់​ចំពោះ​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា​។​

​លោក​កុយ គួ​ង បាន​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ គឺ​លោកស្រី ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គោ​ដ (Devyani Uttamkhobragade) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា គឺ​ភាគី​ឥណ្ឌា​កំពុងតែធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​នូវ​ភាពចាំបាច់​ថា តើ​ក្រសួងសុខាភិបាល​ត្រូវការ​អ្វីខ្លះ​?​។
“​តាម​សំណើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​អំពី​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា តាម​ការបញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា គឺ​ឥណ្ឌា​កំពុងតែធ្វើការ​ទាក់ទង​ជាមួយ​ក្រសួងសុខាភិបាល​យើង ដើម្បី​ពិនិត្យ​នូវ​ភាពចាំបាច់​ថា តើ​ក្រសួងសុខាភិបាល​ត្រូវការ​អ្វីខ្លះ​?”​។​

គួរ​បញ្ជាក់ថា នៅក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​បាន​ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា​។ សំណើ​នេះ ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​តាមរយៈ​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Damodardas Modi ព្រោះ​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ដោយ​ខ្លួនឯង ហើយ​គ្រោង​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាង ៣០០​លាន​នាក់​នៅក្នុង​ឆ្នាំនេះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

spot_img
×