Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ភ្ញៀវ​ខាង​កូនក្រមុំ កូនកំលោះ ផឹក​ស្រវឹង វាយ​ប្រតាយប្រតប់​គ្នា យក​កែវ​គប់​គ្នា​ទៅវិញទៅមក ចាក់​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​៥​នាក់​

spot_img

កំពង់ស្ពឺ​៖ រោងការ​ក្លាយជា​រោង​កម្ម ករណី​ហិង្សា​បាន មួយ​បាន​ផ្ទុះ ឡើង នៅ​នៅក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ដោយ​ក្រុម​ភ្ញៀវ​ខាង​កូនក្រមុំ កូនកំលោះ ផឹក​ស្រវឹង ធ្វើ​សកម្មភាព​វាយ​ប្រតាយប្រតប់​គ្នា យក​កែវ​គប់​គ្នា​ទៅវិញទៅមក បន្ទាប់មក​បាន​ចាក់​គ្នា​បណ្តាលអោយ​ស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​៥​នាក់ នា​យប់​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ធ្លក​យល់ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​៤​នាក់​ទៀត​រងរបួស​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា បន្ទាប់ពី​ផឹក​ស្រវឹង​ក្រុម​បង្ក​ទាំងសង្ខាង បានធ្វើ​សកម្មភាព​វាយ​ប្រតាយប្រតប់​គ្នា យក​កែវ​គប់​គ្នា​ទៅវិញទៅមក បន្ទាប់មក​បាន​ចាក់​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​៥​នាក់​។ ជម្លោះ​នេះ​បង្កឡើង រវាង​ក្រុម​ភ្ញៀវ​ខាង​កូនកំលោះ មកពី​ភូមិ​សាលា​គ្រួស ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី និង​ក្រុម​ភ្ញៀវ​ខាង​កូនក្រមុំ រស់​ភូមិ​ឃុំ​កើតហេតុ​។​

​ជន រងគ្រោះ ក្នុង​ហេតុ ការណ៍​នេះ រួមមាន ទី​១.​ឈ្មោះ ជួន ន​រាជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ទី​២.​ឈ្មោះ សំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រងរបួស​ស្រាល ។ ៣. ឈ្មោះ ម៉ាច វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសស្រាល ។ ៤. ឈ្មោះ​មុត ណាំ​ឈាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសស្រាល​។ បុរស​ទាំង​បួន​នាក់ នេះ រស់នៅ​ភូមិ​ធ្លក​យល់ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ចំណែក​ខាង​កូនកំលោះ មាន​អ្នករងរបួស​ស្រាល​២​នាក់ ទី​១. ឈ្មោះ ឡែ​ន ភេទ​ប្រុស រស់នៅ​ភូមិ សាលា​គ្រួស ឃុំ​ព្រះ​និព្វាន និង​ទី​២. ឈ្មោះ កប តាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ សាលា​គ្រួស ឃុំ​ព្រះ​និព្វាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×