Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​វិទ្យាសាស្ត្រ បរិស្ថាន​” បាន​ក្លាយជា​ប្រធានបទ​ថ្ងៃទី​១ នៃ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា លើក​ទី ១៦

spot_img

​ភ្នំពេញ​៖ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៦ នា​ថ្ងៃទី​១ បាន​បញ្ចប់ទៅ​ក្រោម​ប្រធានបទ “​វិទ្យាសាស្ត្រ​បរិស្ថាន​” ដោយ​ឆ្នាំនេះ ជា​លើក​ទី​១​ហើយ ដែល​កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​វិញ ដោយសារ​វិបត្តិ​នៃ​ជំ​ងឹ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៥ មករា ២០២១ រាជធានី​ភ្នំពេញ​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានផ្ដល់​កិត្តិយស​ថ្លែង​សន្ទរកថា​ស្វាគមន៍ និង​បើក​កម្មវិធី ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥-២៩ ខែមករា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បាន​មានប្រសាសន៍​លើកទឹកចិត្ត ក្មួយៗ​សិស្សានុសិស្ស ដែល បាន​ចូលរួម ក្នុង ព្រឹត្តិការណ៍​នេះ ឱ្យ​ត្រង់ត្រាប់​ស្តាប់​ទទួលយក​ទស្សនទាន​ថ្មីៗ និង​ឱកាស​នានា​ពី​ការអប់រំ ស្ទែ​ម​ដែលជា​មុខវិជ្ជា​ដ៏​មាន​សក្ដានុពល​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ។ ឯកឧត្ដម​បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រៀបចំ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ ដែលជា​ពិព័រណ៍​ស្ទែ​ម​នៅលើ​បណ្ដាញ​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​ឧ​ប​ត្ត​ម្ភ និង​ដៃគូ​សហការ​ទាំងអស់ ដែល​ជួយ​ឱ្យ​ព្រឹត្តិការណ៍​នេះ​អាច​ប្រព្រឹត្តទៅបាន​។ តាមរយៈ​ពិព័រណ៍​ដូចនេះ ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​ពិភពលោក ក្នុងការ​រួមចំណែក​ក​សាង​អនាគត​ប្រកបដោយ​ចីរភាព​។

​សូមជម្រាបថា សម្រាប់​ថ្ងៃទី​១​នេះ មានកម្ម​វិធី​ផ្សេងៗ​ដូចជា ការអប់រំ​អំពី​អ្វីដែល​ហៅថា​វិទ្យាសាស្ត្រ​បរិស្ថាន ការសម្តែង​សិល្បៈ ការធ្វើ​បទ​បង្ហាញ កម្មវិធី​ប្រកួតប្រជែង Smart STEM Challenge សិក្ខាសាលា​ស្ដីពី “​អាជីព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​បរិស្ថាន​” និង​ការ​ទស្សនា​ខ្សែភាពយន្ត​ផ្សេងៗ​ផងដែរ ដែល​សុទ្ធសឹង​មាន​អត្ថប្រយោជន៍ សម្រាប់​យុវជន​ក្នុងការ​ស្វែងយល់ និង​ឈោង​ចាប់​ឱកាស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×