Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​កម្ពុ​ជា ស្នើ​ក្រុមហ៊ុន​អាកាសចរ Thai Airways សហ​ការលក់​ផលិតផល​ខ្មែរលើ​ជើងយន្តហោះ Thai Smile

spot_img

ស្ថានទូត​ខ្មែរ​-​បាងកក​៖ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បាន​ស្នើសុំ​ក្រុមហ៊ុន​អាកាសចរ Thai Airways ជួយ​សហការ​លក់​ផលិតផល​ប្រណិត​ខ្មែរ (Premium Products) នៅលើ​យន្តហោះ Thai Smile ដែល​គ្រោង​នឹង​បើក​ដំណើរការ​ប្រចាំថ្ងៃ ដើម្បី​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ពី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម នៅក្នុង​ដើមខែ​កក្កដា ខាងមុខ​។

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​លើកសំណើ​នេះ​ឡើង នាឱកាស​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំ​ដោយ​លោក Viset Sontichai នាយក​ផ្នែក​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នាទី​ក្រុង​បាងកក​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​ជម្រាបជូន​ប្រតិភូ​ក្រុមហ៊ុន Thai Airways អំពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត ក្នុងការ​អនុវត្ត​ការទូត​សេដ្ឋកិច្ច​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ព្រមទាំង​វឌ្ឍនភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ដែល​គិត​មកទល់​ថ្ងៃនេះ គឺ​ពុំទាន់​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះឡើយ​។​

​ជាការ​ឆ្លើយតប លោក Viset Sontichai និង​សហការី បាន​ទទួលយក​សំណើ ឯកឧត្តម​ឯកអគ្គរាជទូត និង​បាន​សន្យា​បន្ត​ធ្វើការ​ជាមួយ​ការិយាល័យ​អនុព័ន្ធពាណិជ្ជកម្ម​អម​ស្ថានទូត ដើម្បី​រៀបចំ​បញ្ជី​ផលិតផល​ប្រណិត​ខ្មែរ ព្រមទាំង​ផ្សព្វផ្សាយ​សេវាកម្ម​ជើងហោះហើរ​របស់​ក្រុមហ៊ុន Thai Airways ជូន​ធុរជន និង​ភ្ញៀវទេសចរ នៅក្នុង​ប្រទេស​កម្ពុជា និង​ថៃឡង់​ដ៏​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×