Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនសន្ដិសុខឯកជន ស្មើនឹងប្រមាណ៧០ភាគរយ នៃកម្លាំងនគរបាលជាតិ ,ក្រុមហ៊ុនសន្តិសុខមួយចំនួនប្រព្រឹត្តផ្ទុយពីច្បាប់

spot_img

ភ្នំពេញ ៖ ស្របពេលដែលក្រុមហ៊ុនសន្ដិសុខឯកជននៅកម្ពុជាមានចំនួនស្មើ​នឹងប្រមាណ៧០ភាគរយ នៃកម្លាំងនគរបាលជាតិ សម្រាប់បម្រើឲ្យវិស័យសន្ដិសុខ បម្រើកិច្ចការពារនៅមានបណ្ដាក្រុមហ៊ុនមួយចំនួន ប៉ុន្តែនៅមានក្រុមហ៊ុនសន្តិសុខមួយចំនួនទៀត ប្រព្រឹត្តផ្ទុយពីច្បាប់ ដោយមានខ្លះចាប់ឃាត់មនុស្ស ដោយខុសច្បាប់ មិនព្រមរាយការណ៍មកសមត្ថកិច្ច និងប្រព្រឹត្តផ្ទុយនឹងច្បាប់។

នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុង​ពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន​ជាលើកដំបូង លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបន្តថា បច្ចុប្បន្ននេះដឹងហើយថា វិស័យសន្ដិសុខឯកជនទាំង២ប្រភេទនេះ សរុបជារួមមាន ប្រមាណជាង២ពាន់ក្រុមហ៊ុន ហើយគិតជាកម្លាំងសន្ដិសុខឯកជន មានប្រមាណជិត៤ម៉ឺននាក់ បើប្រៀបធៀបទៅនឹងកម្លាំងនគរបាលទូទាំងប្រទេស មានប្រមាណក្នុងរង្វង់៧០ភាគរយ។ ក្រុមហ៊ុនសន្ដិសុខទាំងអស់នេះ ​បានចូលរួមចំណែកការពារសន្ដិសុខនៅតាមបណ្ដាមូលដ្ឋាន និងការពារសហគ្រាសលើវិស័យនានាដូចជា ទេសចរណ៍ ពាណិជ្ជកម្ម​ និងឧស្សាហកម្មជាដើម ប៉ុន្ដែកន្លងមកសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាព វិជ្ជាជីវៈ និងក្រមសិល្បធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារសំខាន់នេះឡើយ។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនសន្ដិសុខឯកជនជាង២.០០០ក្រុមហ៊ុន ហើយមានកម្លាំងប្រមាណ៤​០.០០០នាក់ ស្នើ​៧០ភាគរយ នៃកម្លាំងនគរបាលជាតិ សម្រាប់បម្រើឲ្យវិស័យសន្ដិសុខ បម្រើកិច្ចការពារ នៅតាមសហគ្រាសបម្រើសេវាកម្មផ្សេងៗ ។

នាយឧត្ដមសេនីយ៍ អះអាងទៀតថា ៖ “នៅមានបណ្ដាក្រុមហ៊ុនមួយចំនួន ប្រព្រឹត្តផ្ទុយពីច្បាប់ផងដែរ ដោយមានខ្លះចាប់ឃាត់មនុស្ស ដោយខុសច្បាប់ មិនព្រមរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ហើយជាពិសេសក្រុមហ៊ុនដែលមិនបម្រើសេវាកម្ម ពោលក្រុមហ៊ុនការពារផ្ទះនៅតាមបុរី ដែលមិនស្រូលដល់កិច្ចការរដ្ឋបាលរបស់សមត្ថកិច្ច”។

នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា ៖ ចាប់ពីពេលនេះទៅ ប្រសិនបើក្រុមហ៊ុនណា ដែលនៅតែរឹងទទឹង មិនព្រមសហការជាមួយសមត្ថកិច្ច នោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ និងដកអាជ្ញាប័ណ្ណភ្លាមៗមិនឲ្យធ្វើអាជីវកម្ម​តែម្ដង។ “ខ្ញុំសូមថា​ ចាប់ពីពេលនេះទៅ យើងមិនត្រូវទុកឲ្យមានសកម្មភាពបែបនេះតទៅទៀតទេ ហើយបើក្រុមហ៊ុនណាដែលប្រព្រឹត្តផ្ទុយពីច្បាប់ ​យើងតែអនុវត្តតាមវិធានការណ៍ច្បាប់ឲ្យបានតឹងរឹង ហើយមុនគេត្រូវតែដកនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម លែងឲ្យធ្វើអាជីវកម្ម បន្ទាប់មកអនុវត្តតាមត្រឹមត្រូវតាមវិធានការណ៍ច្បាប់” នេះបើតាមអគ្គស្នងការរងនគរបាលបញ្ជាក់យ៉ាងដូច្នេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×