Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​១​ក្បាល​បាន​ងាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​អ្នកភូមិ​ឥណ្ឌា គប់​សំបក​កង់ឡាន​ដុត​ឆេះ ដាក់​វា​យ៉ាង​ឃោរឃៅ (​វីដេអូ​)

spot_img

​សត្វ​ដំរី​១​ក្បាល​អាយុ ៤០ ឆ្នាំ បាន​ងាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​អ្នកស្រុក​ក្នុងភូមិ បាន​គប់​បំណែក​ដុំ​ភ្លើង​ដុត​កង់ឡាន​ដាក់​វា បណ្តាលឱ្យ​ឆេះ​នៅ​តំបន់​ស្លឹកត្រចៀក​របស់​ដំរី​នោះ​យ៉ាង​សន្ធោសន្ធៅ​។ យោងតាម​សារព័ត៌មាន Business Today បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Masinagudi ក្នុង​ទីក្រុង Nilgiris ប្រទេស​ឥណ្ឌា​។​

​នៅក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ហេតុការណ៍​នោះ សត្វ​ដំរី​រងគ្រោះ​អាច​ត្រូវបាន​គេ​មើលឃើញថា កំពុង​ព្យាយាម​រក​ផ្លូវ​ចេញពី​ភូមិ និង​ស្ថិត​ឆ្ងាយ​ពី​អ្នក​វាយប្រហារ​របស់​វា ប៉ុន្តែ វា​មិនអាច​រត់គេច​ចេញ​បាន​។​

​អ្នក​ល្បាត​ព្រៃ ក្រោយមក បាន​រកឃើញ​ដំរី​នេះ​មាន​របួស​នៅត្រង់​ត្រចៀក និង​ខ្នង​យ៉ាងធ្ងន់ធ្ងរ​។ ដំរី​រងគ្រោះ​នេះ បន្ទាប់មក ក៏ត្រូវ​បានប្រកាសថា​បាន​ងាប់ នៅពេលដែល​វា​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​បានកើត​ឡើង​នេះ​ផងដែរ ក៏បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា មិន​ត្រឹមតែ​ក្នុងចំណោម​អ្នក​ស្រឡាញ់​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​តារា​ឥណ្ឌា​ផងដែរ ក្នុងនោះ​រួមទាំង​តារា​សម្តែង Koena Mitra បានធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​ដែល​គ្មាន​ធម៌​មេត្តា​នេះ​។​

​ចាប់តាំងពី​កំហឹង​មហាជន​បាន​ផ្ទុះឡើង មនុស្ស​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ឃុំខ្លួន ពីបទ​ឃោរឃៅ​លើស​ត្វ​។​

​គេ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​ឥណ្ឌា​នឹង​ចាត់វិធានការ​ចាំបាច់​ចំពោះ​ជនល្មើស​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



spot_img
×