Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​រឿង​ពិត មិន​ប្រឌិត​ទេ​! កំពុង​ការ​សុខៗ កូនក្រមុំ​រត់ចោល​រោងការ កូនកំលោះ​យំ​បោក​ខ្លួន (​វីដេអូ​)

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ ថ្មីៗ​នេះ មានរឿង​មួយ​បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​វីដេអូ​មួយ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម Tik Tok បានបង្ហាញ​ឲ្យ​ឃើញ​កូនកំលោះ​ម្នាក់​យំសោក​ស្ទើរ​ដួលសន្លប់ ក្រោយពី​បានដឹងថា​កូនក្រមុំ​បាន​បាត់​ខ្លួន​ទាំង​កណ្តាល​ពិធីមង្គលការ ដោយ​មិនដឹង​ជាមាន​រឿងហេតុ​អ្វី ឬក៏​ប្រុស​ស្នេហ៍​ពង្រត់​យ៉ាងណា​នោះទេ​។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​ផងដែរ ត្រូវបាន​ដឹងថា​បានកើត​ឡើង​បានកើត​ឡើង កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បុរស​ម្នាក់​ត្រូវជា​ពូ​កូនកំលោះ បាន​សម្តែង​នូវ​ក្តី​ឈឺចាប់​នៅលើ​បណ្តាញ​សង្គម Tik Tok យ៉ាង​ដូច្នេះ​ថា «​សួស្តី​បងប្អូន ឥឡូវនេះ កូនក្រមុំ​រត់ចោល​កំលោះ ទាំង​កណ្តាល​ពិធីមង្គលការ​… នេះ​គឺជា​ក្មួយប្រុស​របស់ខ្ញុំៗ ឈឺចាប់​អាណិត​ក្មួយ​ខ្ញុំ​មែនទែន តាំងពី​ខ្ញុំ​កើត​ពី​ពោះ​ម៉ែ​ខ្ញុំ​មក ខ្ញុំ​មិនដែល​ឮ​ទេ ទើប​ឃើញ​ពេលនេះ ឥឡូវនេះ កូនក្រមុំ​វា​មិនដឹង​ពង្រត់​ប្រុស មិនដឹង​ទេ​…!!»​។ បុរស​ជា​ពូ​ក៏បាន​ផ្តាំ​ទៅ​ក្មេងស្រី​ទាំងអស់គ្នា ស្រឡាញ់​មិន​ស្រឡាញ់​ប្រាប់​គ្នា​ឲ្យ​ហើយ​ទៅ កុំ​លក់​មុខ​ម៉ែឪ​ពុក​ពេក​!​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏បាន​ប្រាប់​ទៅ​កូនកំលោះ​ថា​៖ «​ទៅ​ស្ដាយ​ធ្វើ​អី​មនុស្ស​ស្រី​មិន​ស្មោះ​, កុំ​យំ​មកពី​គេ​មិន​ស្រឡាញ់​យើង​, ខ្វះ​អី​មនុស្ស​ស្រី​ដែល​ល្អ​មាន​ច្រើនណាស់​»​។ រីឯ​អ្នក​ខ្លះទៀត​ដែល​មិន​ចូលចិត្ត​ស្ទាវៗ ក៏បាន​រិះគន់​សំបក​ក្រៅ​កូនកំលោះ​ថា​៖ «​ប្រហែល​កូន​ក​ម្លោះ​ហ្នឹង​មិនសូវៗ​ទេ​ដឹង ទើប​ខាង​ស្រី​ខ្លាច បើ​ថ្ងៃ​ការ​វ៉ៃ​សុ​ទ្វ​តែ​សក់​ក្រហម​អញ្ចឹងៗ លោក​ព្រះ​ហើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×