Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយចុង វាយដំ​កូនស្រី​រាល់​ថៃ ! ថ្ងៃនេះ លេង​សុទ្ធតែ​យក​កាំបិត​កាប់​ក្បាល​នាង​តែម្ដង​, ឯ​សមត្ថកិច្ច​គិតតែ​រ៉ែរ៉ៗ អត់​កសាង​សំណុំរឿង​

spot_img

​ភ្នំពេញ​៖ ម្ដាយចុង​ចិត្ត​អប្រិយ តែង​រករឿង​កូនស្រី​រាល់ថ្ងៃ លើកយក​កាំបិត​កាប់​ក្បាល​កូន​នាង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ប៉ុន្តែ​ភ្ញាក់​ផ្អើលឆោឡោ​ខ្លាំង​នៅវេលា​ម៉ោង​ប្រហែល ៧​យប់ ថ្ងៃទី​២៥​ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​កូនស្រី​ចុង​រងគ្រោះ មានឈ្មោះ ស្រី​ពេជ្រ (​អ្នកជិតខាង ហៅ​ស្រី​ពេជ្រៗ​) អាយុ​២៨​ឆ្នាំ​។ ចំណែក​ជនបង្ក​ត្រូវជា​ម្ដាយចុង គេ​ហៅ​ម៉ែ​អា​ស៊ា​ង , ឯ​ប្ដី គេ​ហៅ ប៉ា​អា​ស៊ា​ង​។

​ប្រភពព័ត៌មាន​ពី​ស្ដ្រី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អង្គភាព​សារព័ត៌មាន​CEN ថា​ស្ដ្រី​ខាងលើ​ដែល​ត្រូវជា​ម្តាយចុង​ជនរងគ្រោះ​តែងតែ​ប្រើ​ហិង្សា​សារ​វាយ​ធ្វើបាប​ស្ទើ​រាល់ថ្ងៃ​ច្រើន​ឆ្នាំ​ខែ​មកហើយ តែ​មិន​ដែលមាន​អ្នកណាម្នាក់​ហ៊ាន​ជួយ​នោះទេ បានត្រឹមតែ​អាណិតអាសូរ​នារី​រងគ្រោះ​តែប៉ុណ្ណោះ ទើប​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ដោយ​ស្ដ្រី​ជា​ម្ដាយចុង​ដល់​ថ្នាក់​យក​កាំបិត​មក​កាប់​ក្បាល​នារី​រងគ្រោះ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​រងរបួស​ធ្ងន់​បែបនេះ​ប្រជាពលរដ្ឋ​ឃើញ​ទង្វើ​អាក្រក់​របស់​ម្ដាយចុង​មួយ​នេះ មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​អាក្រក់​ឡើងៗ​ទើបបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ចុះជួយ​អន្តរាគមន៍​តែម្ដង​។​

​ប្រភព​បន្តទៀតថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ម្ដាយចុង​យក​កាំបិត​កាប់​នារី​រងគ្រោះ​បណ្ដាល​រងរបួស​ធ្ងន់​នេះ មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះទេ តែ​បាន​ត្រឹម​ដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​អង្គុយ​ធ្វើ​ត្រី​សុខៗ​ស្រាប់តែ​ម្ដាយចុង​ស្ទុះ​ទៅ​ឆក់យក​កាំបិត​ពី​ដៃ​ពី​នារី​រងគ្រោះ​កាប់​ចំក្បាល​ហូរឈាម​ពេញ​ខ្លួន​តែម្ដង តែ​ដោយ​ឃើញ​សភាព​មាន​ឈាម​ខ្លាំងពេក ទើប​ម្ដាយចុង​កំណាច​នេះ នឹក​ភ័យខ្លាច​ច្បាប់​ចាត់ការ ក៏​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ករណី​ខាងលើនេះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ទីតាំង​កន្លែងកើតហេតុ​ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​ក្មេងស្រី​រងគ្រោះ​ផង និង​ដាក់ទោស​អូស​ដំណើរ​ម្ដាយចុង​អាក្រក់​រូបនេះ ឲ្យ​តឹងរ៉ឹង​តាមច្បាប់​។

​ចំណែក​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ទី​១​វិញ តាម​ប្រជាពលរដ្ឋ​បាន​និយាយ ឲ្យ​ដឹងថា ឃើញ​ទៅ​អើតមើល​ភាព​ឆោឡោ​មួយ​ភ្លែត​ដែរ នា​យប់កើតហេតុ ប៉ុន្តែ​អត់​បាន​ចាត់ការ​ទៅលើ​មនុស្ស ឬក៏​សាង​សំណុំរឿង​អ្វី​នោះទេ លុះ​ព្រឹក​ឡើង​ទើប​និយាយ​សួរ​អ្នកសារព័ត៌មាន​ថា​មាម​ដឹងថា គេ​យក​នារី​រង​គ្រោះជា​កូនចុង ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ទេ ? ហើយ​និយាយថា​យប់មិញ​អត់​បាន​កសាង​សំណុំរឿង​ឬ​ឃាត់ខ្លួន​មនុស្ស​ព្រោះថា មកពី​ប្តី​ដែលជា​ឪពុក​បង្កើត​របស់​នារី​រងគ្រោះ​មិនបាន​ប្ដឹង​។

​ទោះជា​យ៉ាងណាក៏ដោយ ផ្អែកលើ​ស្មារតី​ច្បាប់ និង​នីតិវិធី​ច្បាប់ ទង្វើ​និង​អង្គហេតុ​ការណ៍​ខាងលើនេះ គឺជា​បទល្មើស​ជាក់ស្ដែង “​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​” ជា​បទល្មើស​ព្រហ្មទណ្ឌ ជាប់​បណ្ដឹងអាជ្ញា បញ្ញត្តិ​ត្រង់ មាត្រា ២១៩ ត្រូវ​ផ្ដន្ទាទោស​ជនបង្ក​ពី ២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​ទៅ ១០ លាន​រៀល​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×