Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ណា៎ កុំ Edit ផ្តេសផ្តាស​! ប្រពន្ធ​ចាក់​ប្តី​ប៊ិះ​ស្លាប់ ក្រោយ​រកឃើញ​រូបថត​ប្តី​កៀកកើយ​ស្រីក្មេង តែ​តាមពិត​ទើប​ដឹងថា​គឺជា​…

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ី​កូ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាក់​ប្តី​របស់ខ្លួន​ជាច្រើន​កាំបិត​ស្ទើរ​ក្ស័យជីវិត បន្ទាប់ពី​កើតការ​សង្ស័យ និង​ចោទប្រកាន់ថា ប្តី​កំពុង​លួច​មាន​ស្រី​ក្រៅ​ផិតក្បត់​ខ្លួន​។​

​យោងតាម​កាសែត Daily Star បាន​រាយការណ៍​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ Leonora N តែងតែ​កើត​ភ្លើង​ប្រច័ណ្ឌ​ជារឿយៗ និង​នៅ​ថ្ងៃកើតហេតុ បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា​តែម្តង បន្ទាប់ពី​បាន​រកឃើញ​រូបភាព​ប្តី​របស់​នាង ថត​ជាមួយ “​នារី​វ័យក្មេង​” ម្នាក់​នៅក្នុង​ទូរស័ព្ទ​របស់គាត់ ដោយ​មិនបាន​ដឹងថា វា​ជា​រូបភាព​របស់​នាង កាលពី​នាង​នៅ​វ័យក្មេង​ម្ល៉េះ​។​

​ជា​លទ្ធផល នាង​បាន​ចាក់​ប្តី​របស់​នាង​ជាច្រើន​កាំបិត មុនពេល​ដែល​គាត់​បាន​ព្យាយាម​ចាប់យក​កាំបិត​ពី​នាង​។ បន្ទាប់មក គាត់​បាន​ពន្យល់ថា វា​ជា​រូបភាព​របស់​ពួកគេ​ទាំងពីរ​កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅពេលដែល​ពួកគេ​នៅ​ស្គម និង​នៅ​ក្មេង​។ គាត់​បាន​បន្ត​ពន្យល់​យ៉ាងច្បាស់​ថា រូបភាព​ទាំងនោះ​ត្រូវបាន Edit ជី​ឌី​ថ​ល និង​រក្សាទុក​នៅលើ​ទូរស័ព្ទ​របស់គាត់​។​

​តែ​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ការចោទប្រកាន់​របស់​នា​ង​កំពុង​រង់ចាំ ក្រោយពី​ប៉ូលិស​ទទួលបាន​សេចក្តីរាយការណ៍​ពី​អ្នកជិតខាង ដែល​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ​ពីក្នុងផ្ទះ​របស់​ពួកគេ និង​ក៏បាន​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​កើតឡើង​ទៅលើ​បុរស​ជា​ប្តី​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×