Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របរ​ចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា កំពុង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ដែល​ចេះតែមាន​ការកើនឡើង​

spot_img

​ភ្នំពេញ​៖ ដោយសារ​ក្រសួងកសិកម្ម បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន ដែល​ប្រជាកសិករ​ក្នុងស្រុក អាច​ចិញ្ចឹម​បាន​នោះ ធ្វើឱ្យ​វា​រី​វប្បករ មាន​ទឹកចិត្ត​ក្នុងការ​ពង្រីក​ការចិញ្ចឹម​ត្រី​តាមបែប​វារីវប្បកម្ម​កើនឡើង​។

​លោក ផាន់ ភិរម្យ ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដំណើរការ​ជាង ៥​ឆ្នាំ ហើយ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ៨​ស្រះ ទំហំ​ចាប់ពី ៦ ០០០-១០ ០០០​ម៉ែត្រការ៉េ លើ​ផ្ទៃដី ៦​ហ​.​ត​. និង​មាន​សមត្ថភាព​ផលិត​ត្រី​ប្រា​បាន ៧ ០០០​តោន​/​ឆ្នាំ​។
​ជាមួយគ្នានេះ លោក​ក៏​កំពុង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា ពង្រីក​បន្ថែម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់ ខណៈ​តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ​ឡើង ក្រោយ​ក្រសួងកសិកម្ម​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​ត្រី​នាំចូល​។​

​បើតាម​ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន តម្លៃ​ត្រី​ពោ ត្រី​ប្រា និង​ត្រី​មួយចំនួនទៀត មានការ​កើនឡើង​ល្អប្រសើរ ដោយសារ ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន ដែល​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាននិងកំពុង​ប្រមូល​ចាប់​ត្រី​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បាន​ថ្លែង គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​កម្ពុជា បន្ត​ពង្រឹងពង្រីក​បន្ថែម​ទាន់​ឱកាស​មាស​មកដល់​។ ឯកឧត្តម បាន​មានប្រសាសន៍​បែបនេះ បន្ទាប់ពី​បានដឹងថា កសិករ​ចិញ្ចឹម​ត្រី​លោក ផាន់ ភារ​ម្យ កំពុង​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ត្រី​ចម្រុះ ស្ថិតនៅ​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​ដោយ​ឃើញ​នៅ​សកម្មភាព​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ពង្រីក​មុខរបរ​នេះ​បន្ថែម ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​អនុវត្ត​បច្ចេកទេស ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ចូល​ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា​បើ​អាច​រៀបចំ កន្លែង​ប្រមូល​ទិញ និង​លក់​ចែក ចាយ​ត្រី និង​ផល​ត្រី​របស់​សមាជិក ធ្វើ​យ៉ាងនេះ​ដើម្បី ទទួលបាន​ព័ត៌មាន​ទីផ្សារ បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ និង​ឈានទៅ​បង្កើត​កន្លែង កែច្នៃ​ផល​ត្រី ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​ជាពិសេស​កាត់បន្ថយ​ហា​នី​ភ័យ ដោយសារ​បរិមាណ​ផលិត​លើសពី​តម្រូវការ​។ ហើយ​ខាង​ក្រសួងកសិកម្ម ក៏បាន​ត្រៀម​ជាស្រេច​ចាត់​ឱ្យ​រដ្ឋបាល​ជលផល​ចាំ​ជួយ​សហការ​ជាមួយ​វា​រី​វប្បករ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×