Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន កាត់​បៀវត្ស​រយៈពេល​៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ បានប្រកាស កាត់​បៀវត្ស​រយៈពេល​៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន​កាត់​បៀវត្ស រយៈពេល​៧​ខែ​ទៀត​នេះ គឺ​ចាប់ពី​ខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បង្ហោះ​សារ​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ ក្នុង​ឆ្នាំកន្លងមក​ខ្ញុំ​បាន​កាត់​ប្រាក់បៀវត្ស​ទាំងអស់​ក្រោយ​ការបង់ពន្ធ​លើ​បៀវត្ស​ជូន​រដ្ឋ​រយះពេល​៧​ខែ​ជូនទៅ​ក្រសួងសុខាភិបាល​។​

​បៀវត្ស​របស់ខ្ញុំ​១០​លាន​រៀល​/​ខែ​ត្រូវ​បង់ពន្ធ​៩១០.០០០​រៀល​/​ខែ និង​ប្រគល់ជូន​ក្រសួងសុខាភិបាល​៩.០៩០០.០០០​រៀល​/​ខែ​សរុប​៧​ខែ​ចំនួន​៦៣.៦៣៩.០០០​រៀល​។​

​អាស្រ័យ​ដោយ​កូ​វីដ​១៩​បាន​នឹង​កំពុង​កើតមាន​បន្ត​នៅ​ទូទាំង​ពិភពលោក​រាប់ទាំង​កម្ពុ​ជា​យើង​ផង ខ្ញុំ​សូម​ប្រកាស​បន្ត​កាត់​បៀវត្ស​ទាំងអស់​ក្រោយ​ការបង់ពន្ធ​រយះពេល​៧​ខែ​ទៀត​ជូនទៅ​ក្រសួងសុខាភិបាល​ដោយ​ចាប់ពី​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១ ដល់ ខែសីហា ឆ្នាំ​២០២១​។​

​ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំង​ស្ថាប​ន័​ស៊ីវិល​និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង​ឬមួយ​ផ្នែក​រយះពេល​ខ្លី​ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ដែល​បង្ហាញឱយឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង​។​

​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកា​សកាត់ ប្រាក់បៀវត្ស​នោះ​ក៏មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើនរូប​ក៏បាន​ប្រកា​សកាត់​ប្រាក់បៀវត្ស​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×