Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុម​រត់​ម៉ូតូឌុប​០៦​នាក់ ជួញដូរ​គ្រឿងញៀន នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​

spot_img

​ភ្នំពេញ​៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ក្រុម​រត់​ម៉ូតូឌុប​០៦​នាក់ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​និង​វត្ថុតាង​គ្រឿងញៀន​០៩​កញ្ចប់​តូច​និង​ធំ នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ការបង្ក្រាប​បានធ្វើ​ឡើង​ជា​បន្តបន្ទាប់​រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤​និង​២៥ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​០៦​នាក់​ដោយបាន​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ជាក់លាក់​និង​ឈានទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជាប​បន្តបន្ទាប់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​។​ក្រោយពី​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​អំពី​សម្មភា​ពនៃ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្វាយប៉ាក​។​មុនដំបូង​កម្លាំង​ជំនាញ ចុះបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៅ យូ​សុះ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខ របរ រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ច្រាំង​ចំរេះ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ដកហូត​វត្ថុតាង​ថ្នាំ​
​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៥​កញ្ចប់​(​ធំ​ល្មម​០២ តូច​០៣) និង​ម៉ូតូ​០១​គ្រឿង​។ លុះ​ជា​បន្ត​ដោយបាន​ការអនុញ្ញាត​សម្របសម្រួល​នីតិវិធី​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង បន្តធ្វើ​រដ្ឋបាល នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ថែមទៀត និង​ដកហូត​វត្ថុតាង​ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​តូច ជា​របស់​ឈ្មោះ ឃីម ប៊ុន​ណាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ (​រក្សាទុក​) និង​ម៉ូតូ​០៤​គ្រឿង​។​

​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងទៀតថា ការបង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំងនេះ គឺ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​និង​ទិសដៅ​ការងារ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ទាំង​សម្មភាព​បទល្មើស​ជា​ទ្រង់ទ្រាយ​តូច​និង​ធំ ពីព្រោះ​បទល្មើស​គ្រឿងញៀន​បាន​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជាខ្លាំង​។​ជនសង្ស័យ​គ្រឿងញៀន​ទាំង​០៦​នាក់​និង​វត្ថុតាង​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×