Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! បើកឡាន​ដឹក​ទុយោ​ឡើង​ទទឹងទិស​ពេញ​ផ្លូវ​ហើយ ទាំង​ប្តី​ទាំង​ប្រពន្ធ​នៅ​ហ៊ាន​ស្រែក​ដាក់​ប៉ូលិស​សួរថា តើ​ខ្ញុំ​ខុស​អ្វី​ទៀត​! (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ថ្មី​ទៀតហើយ បាន​កំពុង​បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ព្យុះ ខណៈ​ប្តី​ប្រពន្ធ​២​នាក់​បើកឡាន​ដឹក​ទុយោ​ទៅ​ចម្ការ ដោយ​ដាក់​ទទឹង​ឡាន លយ​ចេញ​ម្ខាងៗ​សឹង​១​ម៉ែត្រៗ ហាក់ដូច​ផ្លូវ​មួយ​បែក​តែឯង​អ៊ីចឹង​។​

​ក្នុងនោះ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Sovanduong បាន​បង្ហោះ​វីដេអូ​ជាក់ស្តែង និង​សរសេរ​រៀប​រាប់ទាំង​ហួសចិត្ត​ថា​៖ «​សូមជួយ​អោយយោបល់​ផង តើ​ប៉ូលីស​ខុស រឺ​អ្នក​ឡាន​ខុស​!? បើកឡាន​ដឹក​ទុយោ​ទាំង​បែប​ទទឹងទិស​ប៉ុណ្ណឹង​ហើយ​! នៅ​ហ៊ាន​ស្រែក​ជំ​ទាល​ទាំង​ប្ដី​ទាំង​ប្រពន្ធ​សួរ​ទៅ​មន្ត្រីប៉ូលិស​ថា តើ​ខ្ញុំ​ខុស​អី​?​ទៀត​! គំនិត​ខ្ញុំ ប៉ូលិស​គាត់​ហៅ​នឹង ត្រឹមត្រូវ​ណាស់ ការដឹក​បែប​នឹង បង្ក​ហានិភ័យ​ខ្លាំងណាស់ ព្រោះ​ដាក់​ទុយោ​ទទឹង​អ៊ីចឹង បើ​បើក​ប៉ះ ឬ​កៀរ​គេ​ទៅ មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គេឯង​មិន​ខាន​»​។​

​ជាមួយនឹង​ទង្វើ​រដឹក​មិន​មើល​គេឯង​នេះ​ផងដែរ ក៏ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​ព្រលះ​ឲ្យ​ធ្ងន់ធ្ងរ​ថា​៖ «​ខុស​ហើយ​អត់​ដឹងថា​ខ្លួន​ខុស​ទៀត អត់​ខួរ​មែន​, ដឹក​ទុយោ​ទទឹង​ងាង​ពេញ​ផ្លូវ​ហើយ​អត់​ខុស​ទៀត​ហី​?, នេះហើយ​គឺជា​គំរូ​ដ៏​អាក្រក់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម​, ធ្វើ​ច​រឹត​ឲ្យ​ថ្លៃ​ដូច​ឡាន​ផង យាយ​តា​អើយ​, តា​មធ្យម ងំ​យាយ​! ប្រហែល​កាលពី​ក្មេង គាត់​ទទួលបាន​ការអប់រំ​តិចតួច អ៊ីចឹង​គួរ​អប់រំ​គាត់​បន្ថែម កុំ​ឲ្យ​ខ្មាស​ចៅៗ​គាត់​, អ្នកជិតខាង​ឃើញ​វីដេអូ​នេះហើយ ប្រហែល​ពួកគាត់​ខ្មាស​ជួស​យ៉ាងណាទេ​!…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×