Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ប្រកាស​បើក​រៀបចំ​ពិធីជប់លៀង​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ ២០១៧ – ២០១៨

spot_img

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​(​ហៅ​កាត់​ថា​ក្រុមហ៊ុន CBL) បានរៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ប្រកាស​បើក​នូវ Facebook Fan Page (Party and Celebration) របស់​ក្រុមហ៊ុន CBL ជារួម​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មីៗ​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ រាល់​ការ​ជាវ​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សំរាប់​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ និង អ្នក​ណែនាំ​រោងការ​។​

​លោក​រ៉ូ​លែ​ន បា​ឡា នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBL​បាន​ថ្លែងថា កម្មវិធី​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន CBL និង អតិថិជន​ទាំងអស់​ដែល​ជាវ​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន CBL រួមមាន​ស្រា​បៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ​ក្នុង​ពិធីមង្គលការ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ ដេប៉ូ​ចែកចាយ និង ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។ ចំពោះ​ម្ចាស់​កម្មវិធី​អាពាហ៍ពិពាហ៍ ដែល​បាន​ជាវ​ស្រា​បៀរ​ម៉ាក​សញ្ញា​ណាមួយ​របស់​ក្រុមហ៊ុន CBL ដូចជា Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout នឹង​ទទួលបាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ​នា​រដូវ​កាល​អាពាហ៍ពិពាហ៍​ថ្មី​នេះ សំរាប់​អ្នក​ណែនាំ​ការ​ក៏​នឹង​ទទួលបាន​កញ្ចប់​រង្វាន់​លើកទឹកចិត្ត​ដ៏​ច្រើន​ពី​ក្រុមហ៊ុន CBL ផងដែរ​។

​​បន្ទាប់ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL​នឹង​រៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នេះ នៅ​ខេត្ត​សំខាន់ៗ​ផ្សេងទៀត​ដូចជា​៖ ខេត្ត​ព្រះសីហនុ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា ។ ខេត្តកំពង់ចាម ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ អិ​ល ប៊ី អិន អាស៊ាន​។ ខេត្តសៀមរាប ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា ៕​ ដោយ​៖​កូ​ឡាប​

spot_img
×