Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសមធម៌កម្ពុជា ដំណើរការវិញ ក្រោយពីជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប

spot_img

ភ្នំពេញ ៖ ក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាមួយនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនោះ ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះបានដាក់របាយការណ៍ជុំវិញការអនុវត្តការងាររបស់ខ្លួន ខណៈពេលអង្គការនេះត្រូវបានបិទមួយរយៈ ដោយធ្វើការងារពាក់ព័ន្ធនិងបញ្ហាមួយចំនួនដូចជាការដោះស្រាយនូវជម្លោះដីធ្លីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ។

នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក ចច អ៊ីហ្គាដ (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ។

ក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាគ្នាជុំវិញបញ្ហាអង្គការសមធម៌កម្ពុជា ដែលអង្គការនេះធ្វើការងារពាក់ព័ន្ធនិងបញ្ហាមួយចំនួនដូចជាការដោះស្រាយនូវជម្លោះដីធ្លីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែអង្គការនេះបានធ្វើសកម្មភាពបំផុសបំផុលកុំឲ្យប្រជាពលរដ្ឋ ទទួលសំណងផ្សេងៗពីក្រុមហ៊ុនដែលបង្កើតឲ្យមានជម្លោះផ្សេងៗ ដែលផ្ទុយទៅនឹងច្បាប់ ។

ជាលទ្ធផលនៃជំនួបនោះ គឺក្រសួងមហាផ្ទៃបានអនុញ្ញាត ឲ្យអង្គការសមធម៌កម្ពុជា ដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះបានដាក់របាយការណ៍ជុំវិញការអនុវត្តការងាររបស់ខ្លួនរួចរាល់មកខាងក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងបានឲ្យផ្អាកជាបណ្តោះអាសន្ន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×