Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ថៅកែ​បូម​ខ្សាច់​ស្ពាន​ព្រែក​សំរោង បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ​

spot_img

​ភ្នំពេញ ៖ ថៅកែ​ដេប៉ូ​បូម​ខ្សាច់​ល្បីឈ្មោះ​នៅ​គល់ស្ពាន​ព្រែក​សំរោង​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ចាប់ខ្លួន បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ កាលពី​ថ្ងៃ​២៦ ខែមករា ឆ្នាំ ២០២១​។ ការចាប់ខ្លួន​ជនសង្ស័យ ដោយសារ​ឈ្មោះ ឡុង ហ្វី​លី​ប គេចវេស​មិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច និង​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ ព្រះរាជអាជ្ញា​អម​តុលាការ ។

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឡុង ហ្វី​លី​ប ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ឈ្មោះ ឡុង ហ្វី​លី​ប បាន​សារភាពថា ខ្លួន​បាន​បើក​ក្រុមហ៊ុន ឈ្មោះ MPL ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​គល់ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​នៅក្នុង​ឆ្នាំ​២០១៧ ខ្លួន បាន​ខ្ចីប្រាក់​ពី​ប្អូនធម៌​ឈ្មោះ សាយ សេង​ថៃ ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​បង់ពន្ធ​រថយន្ត​ដែល​បញ្ជា​ទិញ​ពី​ឌូ​បៃ​នាំចូល មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​នេះ​បង់​មិន​គ្រប់​ទើប​ខ្លួន​សុំ​ខ្ចី​បន្ថែមចំនួន ៣ ម៉ឺន​ដុល្លារ​ទៀត​ដោយ​ការខ្ចី​ម្ដងៗ​ខ្លួន​បានចេញ​សែក​តម្កល់ និង​ដាក់​ប្លង់ដី ដើម្បី​ធានា​លើ​បំណុល​។ ក្នុងនោះ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ចំនួន ៤៨ ០០០ ដុល្លារ លើ​រថយន្ត​១២​គ្រឿង​ដែល​នាំចូល​មាន​រថយន្ត​បា​ឡែ​ន រថយន្ត​ព្រូស និង​រថយន្ត​ឡិច​ស៊ី​ស ។ បន្ទាប់មក​ខ្លួន​បាន​លក់​រថយន្ត​ទាំងនោះ ឲ្យ​ក្រុមហ៊ុន​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ស្ទះ​លុយ​បង្វិលប្រាក់​សង​មក​ខ្លួន​មិនទាន់​ពេលវេលា ទើប​ខ្លួន​នៅ​ជំពាក់​ប្អូនធម៌​ឈ្មោះ សាយ សេង​ថៃ ដល់​សព្វថ្ងៃ ៕ រក្សា​សិ​ទ្ទិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×