Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ហួស​កាលបរិច្ឆេទ​ការប្រើប្រាស់ ចំនួន ១០០.២​គីឡូក្រាម នៅ​ផ្សារ​អង្គ​មេត្រី ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ រកឃើញ និង​ដកហូត​

spot_img

​ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ ដោយមាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារ​អង្គ​មេត្រី ដែល​ស្ថិតនៅ​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ការប្រើប្រាស់​មានដូចជា​៖ នំ​ក្មេង ភេសជ្ជៈ និង​ចាហួយ​ក្មេង​សរុប​ចំនួន ១០០.២​គីឡូក្រាម​។ បន្ទាប់មក មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​។ ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ​ក៏បាន​ពន្យល់​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ​និង​សេវា រួម​ជា​គ្នា​នោះដែរ​មន្ត្រី​សាខា​បាន​ចែក និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ (Poster) ចំនួន ១០០​ផ្ទាំង​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×