Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើ​ធ្នូ នៅ​សម័យ​បុរេប្រវត្តិ​សាស្ត្រ​

spot_img

ថ្វី​ត្បិត​ថា ការស្រាវជ្រាវ លើ​សិល្បៈ​គំនូរតាម​ច្រាំង​ថ្ម ឬ​គុហារ​ពុំទាន់​ត្រូវបាន​អនុវត្ត​ន៍នៅឡើយ ប៉ុន្ដែ​មាន​ព័ត៌មាន​ខ្លះបញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នូវ​ទម្រង់​រូបភាពបែប​ខាងលើ​នេះ​មួយចំនួន ដូច​នៅ​ប្រទេស​ថៃ និង​លាវ​អញ្ចឹង​ដែរ ។ យើង​សង្ឃឹមថា អត្ថបទ​នេះ​នឹង​ជួយ​ជំរុញ​ការស្រាវជ្រាវ​រាវរ​កនូវ​ផ្ទាំងគំនូរ​ទាំងនោះ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។​

បច្ចេកទេស​គំនូរ​ពណ៌​ផាត់​លើ​ច្រាំង​ថ្ម ដូចនៅប្រទេសអឺរ៉ុប ដែល​គេ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​ជា​អា​ទិ៍ : គូរ​ដោយយក​ដៃ​ធ្វើជា​ពុម្ព​ដោយ​សង្កត់​លើ​ផ្ទាំង​ថ្ម ក្រោយ​ពី​ដៃ​ជ្រលក់​ថ្នាំ ប្រើ​សម្ភារៈ​អ្វីមួយ​ដោយ​ដាប់​ជា​រាង ដែល​គេ​ចង់​ផ្ដាម​លើ​ថ្ម សម្រក់​ទឹក​ថ្នាំ​ជា​ដំណក់​​ពីលើ និង​ប្រើ​ពណ៌​ស្ងួត​ដែល​មាន​ប្រភព​ចេញពី​រុក្ខជាតិ។​

យោង​តាម​ការស្រាវជ្រាវ​របស់​បុរេប្រវត្តិ​វិទូ​ថៃ ដែល​បាន​សិក្សា​លំអិត​បាន​បង្ហាញ​ឲ្យដឹងថា ក្នុងចំណោម​គំនូរ​ជាច្រើន នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​គំនូរផាត់ពណ៌​ចំនួន​ត្រឹមតែ ២ ប៉ុណ្ណោះ​ទេ ដែល​បញ្ជាក់​អំពី​ការប្រើ​ធ្នូ​។

ផ្ទាំង​រូប​ទី​១ គឺ​ស្ថិតនៅ​ស្ថានីយ​ភូមិ​បាន​ភូ​តា​គា​ម ស្រុក​ភើ​សង​ដាវ ក្នុង​ខេត្ត​សគល​ន​គន​(​រូបភាព​ទី​១) និង​ផ្ទាំង​រូប​ទី​២ គឺ​ស្ថិតនៅ​ស្ថានីយ​គុហារ​ភ្នំ​ច័ន្ទ​ងា​ម ក្នុង​ខេត្ត​នគរ​រាជសីមា (​រូបភាព​ទី​២ ក​-​ខ​)។

ដូចនេះ​ភ័ស្តុតាង​នៃ​ការប្រើ​ធ្នូ​ ត្រូវ​បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ដោយ​ឥត​សង្ស័យ តាមរយៈ​សិល្បៈ​គំនូរ​លើ​ច្រាំង​ថ្ម​ខាងលើនេះ ។ សូម​ជម្រាប​ផងដែរ​ថា ការ​ដែល​តម្រូវ​ឲ្យ​បុព្វការីជន​ខ្មែរ នា​សម័យ​លោហធាតុ​ប្រើ​ធ្នូ គឺ​អាស្រ័យ​លើ​របៀបរបប​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​យ៉ាង​ប្រាកដ ដោយ​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​បរបាញ់​សត្វ​ដោយ​ធ្នូ ការនេសាទ និង​កសិកម្ម ។ ទាំងនេះជាអ្វី​ដែល​កុលសម្ព័ន្ធ​ខ្មែរ​ដើម​មួយ​ចំនួន​មិនទាន់​បោះបង់ចោល​ នៅឡើយ នា​ដើម​សតវត្ស​ទី​២១នេះ។

ម្យ៉ាងវិញទៀត កុំ​ភ្លេច​ថា​គឺដោយ​មូលហេតុ​សាសនា​ផងដែរ ដែល​បាន​ជំរុញ​ឲ្យ​ដូនតា​ខ្មែរ​នា​ជំនាន់​នោះ ពោល​គឺ​នៅ​ចុង​សម័យ​លោហធាតុ ផលិត​គំនូរ​ទាំងនោះ​ឡើង ហើយ​ការផលិត​នេះ​ក៏​ដើម្បី​ធ្វើឲ្យ​ការបរបាញ់​របស់​ពួកគេ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ដូច​ក្ដី​ប៉ងប្រាថ្នា៕ ម.ត្រាណេ

spot_img
×