Wednesday, January 26, 2022

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦ព្រឹក​ដល់​ម៉ោង៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សនិង​ពណ៌ក្រហម។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ១១និង ៦១។
-​សូម​ខ​មិន​លេខ​៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។

មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង៨​ព្រឹក​ដល់​ម៉ោង​៧យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃនិង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ៤៥ និង​លេខ ៦៦។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ទោះ​ទៅណា​មក​ណា​មាន​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ផ្តល់​ការយកចិត្តទុកដាក់​ច្រើន​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ដែរ​។​ការរស់នៅ​វិញ​កំពុងមាន​ភាព​សុខដុម​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​ទៅមុខ​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រ​ឡា​​ញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អួអាប់​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៥ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ឈាមជ្រូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧និង​លេខ៤៩។​
-​សូម​ខ​មិន​លេខ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ដំណើរការ​ទៅមុខ​និង​មានការ​ជឿនលឿន​គួរសម​ផង​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ពី​រឿង​អ្វី​ទោះ​តិចតួច​ឬ​ធំ​បន្តិច​ក្តី​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

​មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង​​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅនិង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១១១ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​នា​អំឡុង​ពេលនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​មុន​ធ្វើការ​ស​ម្រ​ច​ចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​នៅពេល​សម្រេចចិត្ត​ត្រូវ​គឺ​ផល​ល្អ​តែង​ហុច​មកវិញ​ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ច្បាស់​ជា​ឈឺចិត្ត​ពុំខាន​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ពីព្រោះថា​លាភ​ធំដុំ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​វិញ​ងាយ​កើត​ជម្លោះ​ប៉ុន្តែ​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
​-សូម​ខ​មិន​លេខ៨៩៩ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យនិង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ក៏​អាច​ប្រកបការងារ​បាន​ធម្មតា​គ្រាន់តែ​ជួប​បញ្ហា​រាំងស្ទះ​ច្រើន​ប៉ុណ្ណោះ​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំម្សាញ់​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៧យប់។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហមនិង​បៃតង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅហ្លួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។

​ការងារ​ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។

មុខរបរ ៖ ​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម​ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូល​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៧យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ស។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ៧៧ និង​លេខ ៨៩ ។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិអ្នកមានជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ធ្វើ​អ្វី​ឃើញថា​តែង​សម​ដូច​ប្រកប​នោះ​មាន​ច្រើន​ចំពោះមុខ​ផង​។

​មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​និយាយ​ដល់​ចាស់ទុំ ជា​ឱកាសល្អ​ប្រពៃ​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ប្រផេះនិងបៃតង។​
​-លេខ​នៃ​លាភ​សំណាង​គឺ ២០ និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ ១២៣ ​យក​លាភ​សម្បត្តិ​ឧកញ៉ានឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តៗ​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​គួរសម​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំវក​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង៩យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គហិបតីជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​លោកអ្នក​ពុំមាន​ផលប៉ះពាល់​អ្វី​នាំ​ជួប​ការលំបាក​ឆ្លងកាត់​នោះឡើយ ប៉ុន្តែ​សម្រាប់​បុរស​វិញ​ឃើញថា​ផល​ប៉ះទង្គិច​ត្រឡប់​ជាមាន​ច្រើន​គួរសម​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង៨យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សនិង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៤៨និង​លេខ​៥៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិមហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​តានតឹង​អារម្មណ៍​ច្រើន​ហើយ​បញ្ហា​មិនល្អ​នោះ​ក៏​យាយី​ច្រើន​ផងដែរ​។​នៅក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​ចេះ​បើក​ចិត្ត​ទូលាយ​និង​ខិតខំ​ចេះ​ជួយ​រំលែក​កិច្ចការងារ​ផ្ទះសម្បែង​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ជួប​ការលំបាក​ក្នុងការ​ផល​កម្រៃ​បន្តិច​ពិសេស​ភាព​ប្រទាំង​ប្រទើស​ក៏​ងាយ​កើតឡើង​ផងដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឃើញថា​មានការ​ថយក្រោយ​ច្រើនជាង​ឈានទៅ​មុខ​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម។
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១និង​លេខ ៦១។​
-​សូម​ខ​មិន​លេខ​៦៦៦យក​លាភ​សម្បត្តិ​គហិបតីជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តៗ​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​គួរសម​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាងសនិង​ផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ២១ និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នាច្រើន​ដោយសារតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ផ្នែក​អារម្មណ៍​៕