Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​CHVROLET មួយគ្រឿង បើក​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ ÷ ស្ត្រី​២​នាក់​ម្តាយ និង​កូន បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​អង្គារ​ទី​២៦ ខែមករា ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី​ចំណុច​ជិត​ច្រក​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ថ្មី​
​ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់ រួមទាំង​កូនស្រី​បើករថយន្ត​ម៉ាក​CHEVROLET ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-AJ 3399 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​រងរបួស​ធ្ងន់ និង​កូនស្រី​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​គ្លី​និ​ច​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនិង​ជំនាញ​ចរាចរណ៍ បាន​ចុះ​មកដល់​ចំណុចកើតហេតុ រួច​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក មក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​បង្ក​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×