Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ទំនងជា​ងោក​បាន​បើករថយន្ត​ទៅបុក​បង្គោ​ល​ស្លាក​ប៉ាន់​ណូ ganzberg បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រួមទាំង​អ្នកដំណើរ​ជាមួយ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ស្លាក​ប៉ាន់​ណូ ganzberg បណ្តា​ឲ្យ​រថយន្ត​រង​ការខូចខាត​។ ចំណែក​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ បាន​រត់គេចខ្លួន​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង​១០​នាទី​យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា
​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AH-45 31 បើកបរ​ដោយ​បុរស​ម្នាក់ រួម​អ្នកដំណើរ​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូ​២១៧ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ហោះចូល​ក្នុង​ដីឡូត៍​ទៅបុក​នឹង​បង្គោល​ដាក់​ស្លាក​សញ្ញា ganzberg ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។ សំណាងល្អ​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ​គ្រាន់តែ​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនិង​ខាង​ចរាចរណ៍ ជំនាញ​ខណ្ឌដង្កោ ចុះមក​ដល់ បាន​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ជា​បណ្តោះ​អ​សន្ន រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×