Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​មួយគ្រឿង បើក​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​មក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែក​តៃកុង​រថយន្ត​បង្ក​វិញ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៣ និង ២០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាក ព្រូស មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2-AY 2601 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ ចុះមក​ដល់​រួច​បានប្រគល់​
​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×