Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​មួយគ្មាន​ផ្ទះសម្បែង ត្រូវ​បង្ខំចិត្ត​រស់នៅ​ក្នុង​រថយន្ត​ចាស់​អស់​រយៈពេល​២​ខែ បន្ទាប់ពី​ម្ចាស់​ផ្ទះជួល​ដេញចេញ ព្រោះតែ​…

spot_img

​រឿងរ៉ាវ​គួរ​ឲ្យ​ខ្លោចផ្សា​មួយ ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​គ្រួសារ​គ្មាន​ផ្ទះសម្បែង​មួយ បាន​កំពុង​រស់នៅក្នុង​រថយន្ត​អស់​រយៈពេល ២ ខែ មកហើយ នៅក្នុង Selangor (ឥណ្ឌូនេស៊ី) ។ ដែល​រឿងរ៉ាវ​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Zack Rstar ដែល​បាន​ផុស​កាលពី​ថ្ងៃទី​២១ កុម្ភៈ ។​

​យោងតាម Zack គាត់​ត្រូវបាន​មិត្តភក្តិ​ប្រាប់​នៅមុននេះ​១​ថ្ងៃ អំពី​បុរស​ម្នាក់​ដែល​បាន​ណែនាំ​ឲ្យ​ខ្លួន​គាត់​មាន​ឈ្មោះថា Faizal ។ មិត្តៗ​ភក្តិ​របស់ Zack បាន​ស្ថិតនៅ Sungai Buloh Rest និង Service Area (R&R) ដើម្បី​ចាក់​សាំង​រថយន្ត នៅពេលនោះ Faizal ក៏បាន​ដើរ​សំដៅ​មក និង​សួរថា តើ​គាត់​អាច​ខ្ចី​ខ្សែភ្លើង​ជំនួយ​អាគុយ (​កូវ​) ដើម្បី​បញ្ឆេះ​បានទេ ។​

«​នៅពេល​មិត្តភក្តិ​របស់ខ្ញុំ បាន​ទៅកាន់​រថយន្ត​របស់ Faizal ពួកគេ​ពិតជា​មានការ​ស្លុតរន្ធត់​ចិត្តជា​ខ្លាំង នៅពេល​បានឃើញ​ទិដ្ឋភាព​នៅក្នុង​រថយន្ត​របស់​គាត់ ដែល​ពោរពេញ​ដោយ​មូស និង​ខោអាវ និង​របស់របរ​ផ្សេងៗ​នៅ​រាយប៉ាយ រួមជាមួយ​ក្មេង​តូចៗ​កំពុង​គេង​នៅ​ខាងក្នុង​រថយន្ត​បែបនេះ​» ។​

​នៅពេល​សួរ​ពី​មូល​ហេតុដែល​ពួកគេ​កំពុង​ធ្វើ​នៅទីនេះ Faizal បាន​និយាយថា ពួកគាត់​កំពុង​សំរាក​ប៉ុណ្ណោះ ។ ទោះយ៉ាងណា មិត្តភក្តិ​របស់ Zack ពុំ​ពេញ​ចិត្តនឹង​ចម្លើយ​របស់ Faizal ទេ និង​ព្យាយាម​ជជីក​សួរ​ដំណើររឿង​បន្ថែមទៀត រហូត​ទាល់តែ​ក្រោយមក បុរស​រូបនេះ​ប្រាប់​ការពិត ។​

«​គាត់​បាន​សារភាពថា គ្រួសារ​គាត់​គ្មាន​ផ្ទះសម្បែង និង​កំពុង​រស់នៅ​តាម​ចិញ្ចើមផ្លូវ​អស់​រយៈពេល ២ ខែ​មកហើយ​» ។​

​ដោយ​មិន​ចង់ទុក​ឲ្យ​គ្រួសារ​នេះ ស្ថិតនៅក្នុង​កាលៈទេសៈ​បែ​ប​នេះ មិត្តភក្តិ​របស់ Zack ក៏បាន​នាំ​ពួកគេ​ទៅកាន់​សណ្ឋាគារ​មានតម្លៃ​ថោក​មួយ នៅក្នុង Kota Damansara ។​

Zack និង​មិត្តភក្តិ​របស់គាត់ បន្ទាប់មក ក៏បាន​ទៅសួរសុខទុក្ខ និង​បន្ត​សួរនាំ​ដំណើរ​ដើមទង​ទាំងស្រុង អំពី​ជីវិត​របស់​ពួកគេ​ផងដែរ ។​

Zack និយាយថា​៖ «Faizal កើត​នៅក្នុង Selangor និង​សន្ម​ត់​ថា​នឹងមាន​អត្តសញ្ញាណប័ណ្ណ (IC) ប៉ុន្តែ គាត់​កើត​នៅផ្ទះ ហើយ​ឆ្មប​ដែល​បង្កើត​គាត់​បាន​ស្លាប់ ដែល​មានន័យថា គាត់​ពុំ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​ពលរដ្ឋ​ម្នាក់​ឲ្យ​បាន​ត្រឹមត្រូវ ។ អ្វីដែល​ពុំ​នឹកស្មាន​នោះ គឺថា​ឪពុកម្តាយ​របស់គាត់ ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ទៀតផង ប៉ុន្តែ ពុំ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​» ។​

«Faizal បានទទួល​រង​នូវ​ភាពក្រីក្រ ចាប់តាំងពី​កុមារភាព​ឯណោះ ហើយ​គាត់​ត្រូវបាន​បង្ខំ​បោះបង់​ការសិក្សា នៅពេល​គាត់​មាន​អាយុ ៥ ឆ្នាំ ។ គាត់​ធំ​ដឹងក្តី​ឡើង ធ្វើការ​កម្មករ​គេ​អស់​រយៈពេល​ច្រើន ដើម្បី​ចិញ្ចឹម​ខ្លួនឯង​» ។​

​ទោះយ៉ាងណា Faizal បាន​រៀបការ​ប្រពន្ធ និង​ថ្មីៗ​នេះ ប្រពន្ធ​របស់គាត់​ឈ្មោះ Liza សម្រាល​បានកូន​ទី​៤ អាយុ​បាន ២ ខែ ហើយ ។ ប៉ុន្តែ កូន​នោះ​ត្រូវបាន​ឲ្យ​ទៅ​អ្នកដទៃ​ចិញ្ចឹម ព្រោះតែ​ពួកគេ​ខ្វះខាត​ខ្លាំង ។​

​យោងតាម Zakc អ្នកស្រី Liza ត្រូវបាន​គេ​បញ្ឈប់​ការងារ នៅពេល​ថៅកែ​របស់​នាង​រកឃើញ​ថា នាង​មាន​ផ្ទៃពោះ ។ បន្ទាប់ពី​បាត់បង់​ការងារ​ធ្វើ ប្រពន្ធ​របស់គាត់​បាន​ចាប់ផ្តើម​ចំណីចំណុក​បន្តិច ដើម្បី​បាន​កម្រៃ​ទប់ទល់​ជីវភាព​ប្រចាំថ្ងៃ នៅ Bukit Beruntung ។​

Faizal និយាយថា ពួកគាត់​ពុំ​អាច​លៃលក​លុយកាក់​គ្រប់គ្រាន់ ដើម្បី​សង់ផ្ទះ​មួយ​បាន​នឹង​គេ​ទេ និង​សព្វថ្ងៃនេះ រស់នៅ​ជាមួយ​កូនៗ​៣​នាក់ អាស្រ័យ​ដោយសារ​ផ្ទះជួល​គេ​ប៉ុណ្ណោះ ។​

​ដោយសារ​ប្រាក់ចំណូល​របស់​ពួកគេ​កាន់តែ​ខើច​ទៅៗ ពួកគេ​បាន​ខកខាន​បង់ថ្លៃ​ផ្ទះជួល និង​ជំពាក់​ម្ចាស់ផ្ទះ RM100 ។ ដោយសារតែ​គ្មាន​លុយ​បង់​បន្ត ពួកគេ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ផ្ទះជួល ។​

​ហេតុនេះ ពួកគេ​ក៏​សម្រេចចិត្ត​នាំគ្នា​រស់នៅក្នុង​រថយន្ត​ចាស់​១​គ្រឿង​របស់​ពួកគេ រសាត់អណ្តែត​ទៅតាម​ទីកន្លែង​ផ្សេងៗ អស់​រយៈពេល ២ ខែ មកហើយ ៕​ ចន្ទី

spot_img
×